Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ទីប្រឹក្សាក្រសួងទំនាក់ទំនង ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នាល្ងាចថ្ងៃទី១២ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយសប្បុរសជនរួមមាន៖ ម៉ាស់ចំនួន២ម៉ឺន អាល់កុល២០កាន មីម៉ាម៉ា៣០កេសធំ ត្រីខ១០កេសធំ និងថវិកា​៤លានរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានថ្លែងថា នៅពេលនេះ យើងពិតជាត្រូវការម៉ាស់ និងសម្ភារៈទាំងអស់នេះ ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ជូនដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ផងដែរ ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

លោកជំទាវជូនពរឲ្យសប្បុរសជនទាំងអស់ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ជាពិសេស សូមទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម តាមប្រោសព្រំបីបាច់ថែរក្សាកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម