Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងពូកែខាងទឹកភ្នែក អំពាវនាវឲ្យពលរដ្ឋកុំចេញក្រៅផ្ទះនាឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ


ស្របពេលដែលជិតឈានចូលមកដល់ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ តារាសម្តែងពូកែខាងទឹកភ្នែកកញ្ញា នី មុន្នីនាថ បានចេញមុខដាស់តឿន និងអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩ ហើយកុំចេញក្រៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរចំពោះការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។ ជាក់ ស្តែងពេលនេះនាងក៏បានចេញមុខអំ​ពាវ​នាវផងដែរ។

កញ្ញា នី មុន្នីនាថ បានរៀបរាប់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិត​ឈាន​ចូល​មកដល់ នាងសូម​បួង​សួង​​ទេវតា​ឆ្នាំ​ថ្មី​សូម​តាម​ថែរក្សាពុកម៉ែបងប្អូន មាន​សុខភាព​ល្អ​ មាន​សុភមង្គល​ក្នុង​គ្រួសារ​ ចៀស​ផុត​ពី​ជំងឺ​កូវីដ-១៩។

តារាស្រី នី មុន្នីនាថ បន្ថែមទៀតថា ចូល​ឆ្នាំ​សូម​នៅ​ផ្ទះ​ទាំង​អស់​គ្នា,សូម​គោរព​នូវ​គោល​ការណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ រយៈពេលវែងដើម្បីគ្រួសារ ដើម្បីសុខភាព ដើម្បីប្រទេសកម្ពុជាយើង(សូម​ចូល​រួម​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ- ១៩ទាំងអស់គ្នា)៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម