Connect with us

ព័ត៌មានជាតិ

ផ្អាកមណ្ឌលសុខភាព ក្រឡា ជាបណ្តោះអាសន្នបន្ទាប់ពីប្រធានមណ្ឌលស្តីទីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩

បានផុស

នៅ


រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាព ក្រឡា ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយសារប្រធានមណ្ឌលសុខភាពស្តីទី បានប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវិជ្ជ​មានកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី១២ ខែមេសានេះ បានឲ្យដឹងថា «ត្រូវបានផ្អាកជាបណ្ដោះអាសន្នមណ្ឌលសុខភាព ក្រឡា ដោយលោក ហួត សុធន់ ប្រធានមណ្ឌលសុខភាពស្តីទី ក្រឡា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវី១៩ ឈ្មោះ សយ ស៊ាងប៊ន»។

នៅរសៀលថ្ងៃទី១២ ខែមេសាម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ចាមអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយការបញ្ចប់ចត្តាឡីស័ករបស់មន្ទីរសម្រាកព្យាបាល បញ្ញា​ ហៅពេទ្យគា ក្រុងកំពង់ចាមផងដែរ​៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម