Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនាំគ្នាសម្រុកទិញផ្កាភ្ញីនិងផ្លែឈើសម្រាប់ទទួលទេវតាឆ្នាំថ្មី

បានផុស

នៅ

ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានមកដល់នៅវេលាម៉ោង៤៖០០ ទាបភ្លឺថ្ងៃទី១៤ខែមេសាឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋខ្មែរបាននាំគ្នាទិញផ្កាភ្ញីនិងផ្លែឈើនៅតាមទីផ្សារនានាដើម្បីទទួលទេវតាឆ្នាំថ្មីបើទោះបីជាកម្ពុជាកំពុងប្រឈមនឹងការផ្ទុះជំងឺកូវីដ១៩ក៏ដោយ។

អាជីវករលក់ដូររស់នៅភ្នំពេញអ្នកស្រី អូន ស្រីនាង បានប្រាប់ថា បើទោះបីជាឆ្នាំនេះមានបញ្ហាជំងឺកូវីដ១៩ ក៏ដោយ ក៏អ្នកស្រីនៅតែរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មី ទៅតាមប្រពៃណីរបស់ខ្មែរដូចរាល់ឆ្នាំដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីបានបន្តថា គ្រាន់តែនៅឆ្នាំនេះមិនសូវសម្បូរសប្បាយដូចបណ្តាឆ្នាំមុនៗ ដោយសារវិបត្តិកូវីដ១៩ដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះដោយសារការលក់ដូរប្រចាំថ្ងៃមិនដាច់។

នៅមុនថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គេសង្កេតឃើញនៅតាម ស្ថាប័នរដ្ឋ ក្រសួង រាជធានី មន្ទីរខេត្តនានា ក៏បានរៀបចំគ្រឿងរណ្តាប់ តុបតែងរានចាំទទួលទេវតាឆ្នាំថ្មីផងដែរ។

ពិធីបុណ្យចូលឆ្នាំនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។

ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយនិងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ដំណើរសង្រ្តាន្តឆ្នាំនេះគឺ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ នឹងឈាងចូល ពុទ្ធសករាជ ២៥៦៥មហាសករាជ ១៩៤៣ ចុល្លសករាជ ១៣៨៣ គ្រិស្តសករាជ ២០២១។

ទេវតាមហាសង្រ្កាន្តនឹងចូលមកដល់នៅថ្ងៃពុធ៣ កើតខែពិសាខត្រូវនឹងថ្ងៃទី១៤ខែមេសា គ.ស ២០២១វេលាម៉ោង៤៖០០ ទាបភ្លឺដែលមានព្រះនាមព្រះនាងមណ្ឌាទេវីជាបុត្រីទី៤នៃកបិលមហាព្រហ្មហើយទេវតាឆ្នាំថ្មីនេះសោយទឹកដោះថ្លា៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣១ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥៣ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម