Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀងរកឃើញបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយ៣៩នាក់វិជ្ជមាន កូវីដ១៩

បានផុស

នៅ

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសារធារណជនជ្រាបថា ករណីបុគ្គលិកទាំង៣៩នាក់នេះ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្ននេះអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលជាបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយ ចំនួន៣៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត និង៥នាក់ទៀត យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។

បើសិនជាមានអាការៈខុសប្រក្រតីដូជា ក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានភ្លាម និងរួសរាន់ទៅយកសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកលេខ ០៩៧ ៣០៥ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់ក្រុមការងារ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម