លោក សុខ ឥសាន៖ វា​ជា​រឿង​ចម្លែក​ណាស់ ដែល​នៅ​ប្រទេស​មហាអំណាច​ស្រែក​ថា មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក សុខ ឥសាន៖ វា​ជា​រឿង​ចម្លែក​ណាស់ ដែល​នៅ​ប្រទេស​មហាអំណាច​ស្រែក​ថា មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត

Published

on

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា ជា​រឿង​ចម្លែក​ណាស់ ដែល​នៅ​ប្រទេស​មហាអំណាច (​សហរដ្ឋអាមេរិក​) ស្រែក​ថា មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត ដែល​ករណី​បែបនេះ ធ្លាប់តែ​ឮ​នៅ​តាម​បណ្តា​ប្រទេស​តូចតាច​តែប៉ុណ្ណោះ ដែល​មានការ​ចោទ​ថា មាន​ករណី​លួច​បន្លំ​សន្លឹកឆ្នោត ពី​គណបក្ស​ចាញ់​ឆ្នោត​។

​លោក សុខ ឥសាន លើកឡើង​យ៉ាង​នេះ​ថា “​ជា​រឿង​ចម្លែក​ណាស់​ ដែល​នៅ​ប្រទេស​មហាអំណាច​ស្រែក​ថា មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត​។ គេ​ធ្លាប់តែ​ឮ នៅតាម​បណ្តា​ប្រទេស​អន់ថយ និង​តូចតាច​មានការ​ចោទ​ថា មាន​លួច​បន្លំ ពី​គណបក្ស​ចាញ់​ឆ្នោត​។ មុននឹង​ដំណើរការ​បោះឆ្នោត​គ្រប់​ភាគី​ប្រកួតប្រជែង​សុទ្ធតែ​បាន​ឯកភាព​លើ​ប្រព័ន្ធ និង​លក្ខខណ្ឌ​នានា ពាក់ព័ន្ធ​ការបោះឆ្នោត​”​។ ដូច្នេះ​ដំណើរការ​បោះឆ្នោត​ ដោយ​រដិបរដុប​ នៅ​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​គេ​រាល់គ្នា​ស្គាល់​រស់​ជាតិ​លទ្ធិប្រជាធិបតេយ្យ នៅ​សហរដ្ឋអាមេរិក ដែល​គេ​ហៅថា មហាអំណាច​ប្រជាធិបតេយ្យ​។

​ទោះជា​យ៉ាងណា លោក សុខ ឥសាន អះអាង​ថា ជា​រឿង​ធម្មតា​ ដែល​អ្នក​ចាញ់​ឆ្នោត​ឡាំប៉ា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត តែ​ការ​តវ៉ា​ជា​សិទ្ធិ​របស់​អ្នក​តវ៉ា​។ លោក​បន្ត​ថា ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ដំណើរការ​នៅ​ក្រោម​យន្តការ និង​រដ្ឋបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ ដូច្នេះ​អ្នកកាន់អំណាច​តវ៉ា​ឡាំប៉ា គឺជា​ការដែល​មិន​ឡូ​ស៊ិ​ក​ទាល់តែសោះ​។ លោក​ថា មកដល់ពេលនេះ ការ​ប្តឹង​ផ្តល់​ការ​វ៉ា​រឿង​បោះឆ្នោត​ នៅតែ​បន្ត តាម​នីតិវិធី ឯ​ការ​ឈ្នះ​របស់​លោក​ បៃ​ដិ​ន​ នៅតែ​ឈ្នះ​ឆ្នោត​ដដែល អត់​មានអី​ថយក្រោយ​ទេ​។ លោក​សង្ឃឹមថា នៅពេ​លដែល​ លោក​ ចូ បៃ​ដិ​ន​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋអាមេរិក លោក​នឹង​ដក​ពិសោធ​ន៍​នូវ​នយោបាយ​មួយ មិន​ដូច​នយោបាយ AMERICA FIRST របស់​លោក​ត្រាំ​នោះ​ទេ​។

​លោកក៏​បាន​បន្ត​ថា ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ទោះ​បេក្ខជន​ណា​ជាប់ឆ្នោត​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​គាំទ្រ​ការសម្រេចចិត្ត​របស់​ប្រជាជន​អាមេរិក​ដែរ​។ ទោះបី​លោក Donald Trum ឬ Joe Biden ឡើងជា​ប្រធានាធិបតី ក៏​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក នៅតែ​ដំណើរការ​ល្អជា​ធម្ម​តា​ដ​ដែល​។ ចំពោះ​ការ​លើកឡើង​របស់​លោក សុខ ឥសាន បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​បោះឆ្នោត​ឆ្នោត ដ៏​ចម្រូងចម្រាស​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​បេក្ខជន​ប្រកួតប្រជែង​ចំនួន​ពីរ​រូប គឺ​លោក​ដូ​ណា​ល់ ត្រាំ និង​លោក​ បាយ​ដិ​ន ហើយ​ក្រោយពី​លទ្ធផល​បណ្ដោះអាសន្ន​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណ លោក​ត្រាំ ក៏ដូចជា​ក្រុម​របស់​លោក​ បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត ​ចំពោះ​លទ្ធផល ហើយ​ស្រែក​តវ៉ា ឡាំប៉ា មិន​ឲ្យ​រាប់​សន្លឹកឆ្នោត​ទៅទៀត ហើយ​ការ​តវ៉ា​យ៉ាង​ធំ​មួយ​បាន​កើត​ឡើង ដោយ​សំអាង​ថា មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត ខណៈ​ពេលដែល​ការបោះឆ្នោត​នេះ ត្រូវ​បាន​រៀបចំឡើង​ នៅ​ក្នុង​ដំណាក់កាល​រដ្ឋបាល​របស់​ខ្លួនឯង​។

​សារ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដំណើរការ​បោះឆ្នោត​នៅ​បណ្ដា​ប្រទេស​ណា​ក៏​ដោយ មិនដែល​បាន​ល្អ​១០០​ភាគរយ​នោះ​ទេ តែង​តែ​មាន​បញ្ហា​បន្តិចបន្តួច ពីព្រោះ​ផ្អែក​ទៅលើ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ដែល​គេ​តែងតែ​ឲ្យ​រហ័ស​នាម​ថា ជា​ប្រទេស​បិតា​លទ្ធិប្រជាធិបតេយ្យ ជា​មហាអំណាច​លើ​លោក​នោះ ក៏​ត្រូវ​បាន​ចោទប្រកាន់​គ្នា អំពី​ការ​លួចបន្លំ​សន្លឹកឆ្នោត​នេះ​ផង​ដែរ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ជា​បន្ទាន់! ក្រសួង​សុខាភិបាល​ណែនាំ អ្នក​ជាប់ពាក់ព័ន្ធ​មន្រ្តី​ ០៣ នាក់ ឆ្លងកូវីដ ១៩ ប្រញាប់​ទៅ​ធ្វើ​តេស្ត​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ2 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ2 hours ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ3 hours ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services