Connect with us

ព័ត៌មានជាតិ

បន្ទាន់! ប្រកាស​នៅ​ព្រឹកនេះជនជាតិខ្មែរ ០៣ នាក់​ទៀត បាន​​ស្លាប់​ដោយសារ​កូវីដ ១៩

បានផុស

នៅ

តាម​កា​ររាយការណ៍​របស់​ក្រសួង​សុខាភិបាលដែលប្រកាស​នៅ​ព្រឹកនេះ​ មាន​ករណីស្លាប់ពលរដ្ឋ​ខ្មែរ​ ០៣ នាក់ទៀតដោយសារ​កូវីដ ១៩ ។ ជនរងគ្រោះ​ទីមួយបាន​ស្លាប់នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ និង​ពីរ​នាក់​ទៀត​ស្លាប់នៅមន្ទីរពេទ្យ​ខ្មែរ​សូវៀត។

ស្រ្តីទីមួយ​ដែល​ស្លាប់មាន​អាយុ ៧៩ ឆ្នាំ​ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ស្រ្តី​រូប​នេះ​បានចូល​សម្រាក​ពេទ្យនៅ​ថ្ងៃ ៣០ មីនា ២០២១ ជាមួយ​ស្ថានភាព​ក្អក ហត់​ខ្លាំង។ ខណៈ​ដែល​ជំងឺ​វិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ ជនរងគ្រោះ​​បាន​ស្លាប់​នៅ​ថ្ងៃ ១២ ខែមេសា ឆ្នាំ​២០២១ វេលាម៉ោង ១៣ ០០។

ចំណែកជនរងគ្រោះពីរនាក់​ដែល​ស្លាប់​ដោយ​កូវីដ ១៩ គឺ​បុរសខ្មែរ​អាយុ ៥៧ ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ និង​ស្រ្តី​អាយុ ៥៩ ឆ្នាំ រស់នៅសង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក។ អ្នក​ជំងឺ​ទាំង​ពីរ​ បាន​ចូល​មក​សម្រាកនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត តែ​ដោយស្ថានភាព​ជំងឺ​​គ្រូពេទ្យ​មិនអាច​សង្គ្រោះបាន​ បានស្លាប់នៅ​ថ្ងៃ ១២ មេសា ឆ្នាំ​២០២១។

បើ​តាមការឲ្យ​ដឹង​របស់ក្រុមគ្រូពេទ្យ​​បាន​បញ្ជាក់​ករណី​អ្នកជំងឺជា​បុរស​អាយុ ៥៧ ឆ្នាំ រស់នៅទួល​សង្កែគឺ​បាន​បាត់បង់ជីវិតរួចទៅហើយ មុនពេល​ដឹឹក​មកដល់​មន្ទីរពេទ្រ។ តែ​ដោយសារ​សង្ស័យ​គ្រូពេទ្យ​បានយកសំណាក​មកវិភាគ លទ្ធផល​​គឺ​មានវិជ្ជមានកូវីដ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម