Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកទឹកផុស៦នាក់ពុលត្រីប្រៃមានម្នាក់ធ្ងន់ធ្ងរដឹកមកកាន់មន្ទីរពេទ្យខេត្ត

បានផុស

នៅ

មនុស្សប្រុសស្រីចំនួន ៦នាក់ មានទាំងក្មេងចាស់ បានពុលត្រៃប្រៃ បន្ទាប់ពីពួកគាត់បានយកត្រីប្រៃទាំងនោះដែលនៅសល់ពីវត្តយកមកទទួលទាននៅក្នុងលំដ្ឋាន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧៖៣០ នាទី យប់ថ្ងៃទី ១២ ខែមេសា ស្ថិតនៅភូមិជីពូក ឃុំក្បាលទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ សៅជា អាយុ​៥៩ឆ្នាំរស់នៅក្នុងភូមិ ជាមួយគ្នាបានយកត្រីប្រៃធ្វើម្ហូបយកទៅប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តវិហារបិតមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសល់ចង្ហាន់ពីព្រះសង្ឃ ប្រជាពលរដ្ឋក៏បាននាំគ្នាប្រមូលត្រីប្រៃដែនៅសល់ក្នុងចានច្រកថង់យកមកផ្ទះទុកហូប បន្ទាប់មកនៅវេលាម៉ោង ៣ សម្រាប់តែភ្ញាក់ផ្អើលថាមានកាករពុលត្រីប្រៃធ្វើឱ្យពលរដ្ឋ៦ នាក់ខាងលើមានអាការមិនស្រួល។

ជនរងគ្រោះមានឈ្មោះ ចែម សារិន ភេទេប្រុស អាយុ២៦ឆ្នាំ ឈ្មោះ បឿន ពុទ្ធារះ ភេទប្រុស អាយុ ២ឆ្នាំ ឈ្មោះ អោកសុភាព ភេទស្រី អាយុ ២២ឆ្នាំ ឈ្មោះ អៀមស្រីគា ភេទស្រី អាយុ ៣៥ឆ្នាំ ឈ្មោះ អៀមពិ ភេទស្រី អាយុ ២៥ឆ្នាំ និង ឈ្មោះ ឡឹក ពក ភេទស្រី អាយុ៦៩ឆ្នាំ បានរងគ្រោះធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត។

ក្រោយពេលកើតហេតុភ្លាមៗក្រុមគ្រួសារបាននាំគ្នាដឹកជនរងគ្រោះទាំងយប់យកមកមណ្ឌលសុខភាពស្រុកទឹកផុស ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ដោយឡែកក្នុងចំ ណោម៦នាក់មានម្នាក់ធ្ងន់ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត៕
អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម