Connect with us

ព័ត៌មានជាតិ

ត្រឹម១២ថ្ងៃ កម្ពុជាចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់ពលរដ្ឋបានជាង៥២ម៉ឺននាក់នៅទូទាំងប្រទេស

បានផុស

នៅ


ត្រឹមតែរយៈពេល១២ថ្ងៃ កម្ពុជាបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដល់ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានជាង៥២ម៉ឺននាក់នៅទូទាំងប្រទេស។

យោតាមរបាយការណ៍ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងរយៈពេល១២ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យបានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេសបានចំនួន៥២៩,៣៤៩នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន៥០០,៥៤៩នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន៣២,៣២៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ទៅលើជនគោលដៅចំនួន៨ក្រុម ដែលមានមនុស្សប្រមាណ
៧៤៥,០០០នាក់។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានទិញវ៉ាក់សាំងចំនួន១លាន៥សែនដូសពី​រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា ប៉ុន្តែបើបូកការចាក់វ៉ាក់សាំងទាំង៣ប្រភេទ ទី១ស៊ីណូហ្វាម ទី២ អាស្ត្រាហ្សេនីកា និងទី៣ ស៊ីណូវ៉ាក់ ក្រសួងបានចាក់ជួនដល់ពលរដ្ឋបានជាង៨៥ម៉ឺននាក់ហើយ ខណៈកម្ពុជាបានចាប់ផ្តើមចាក់ជាលើកដំបូងនៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១កន្លងទៅ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម