Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​លម្អិត​ ពី​ចំនួន​​អាជីវករមានហានិភ័យ​ខ្ពស់ ដែល​បាន​យក​សំណាក ​នៅ​ផ្សារ​ចាស់

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌដូនពេញ​ បានលម្អិត​ព័ត៌មាន​​ច្បាស់ការ នៅ​ចំនួន​សរុប ដែល​បាន​យក​សំណាក​នៅ​បរិវេណ​ផ្សារ​ចាស់ ដែល​អ្នកមាន​ហានិភ័យ​ខ្ពស់​ចំនួន ១២៦​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​អាជ្ញាធរ​ខ​ណ្ឌ​ដូនពេញ​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ​ទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ វេលា​ម៉ោង​០៨​និង​៣០​នាទី ដល់​ម៉ោង​១៧​និង​០០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ ខណ្ឌដូនពេញ សម្របសម្រួល​ជូន​ក្រុមគ្រូពេទ្យ TYDA យក​សំណាក ( លើក​ទី​១ ) អាជីវករ​លក់ដូរ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ស្ថិត​នៅក្នុង​ទី​រួម​ផ្សារ​ចាស់ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។

អាជីវករ​ចំនួន ១០៦៥​នាក់ ក្នុង​នោះ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ចំនួន ៩១៤​នាក់ និង​អាជីវករ​លក់​បន្លែ​សាច់​ខាងក្រៅ​ផ្សារ​ ដែល​មាន​ហានិភ័យ​ខ្ពស់​ចំនួន ១២៦​នាក់ ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​និង​គណៈ​គ្រប់គ្រង​ផ្សារ​ចំនួន ២៥​នាក់ ។​

ជា​លទ្ធផល ក្រុមគ្រូពេទ្យ TYDA បាន​យក​សំណាក​អាជីវករ​លក់ដូរ​នៅ​ទីតាំង​ផ្ទាល់​សរុប​ចំនួន ៣៣៦​នាក់ ( ស្រី ៣៣០​នាក់ ) ក្នុងនោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ០៤​នាក់ ស្រី ០៣​នាក់ អ្នក​ប៉ះពាល់​ប្រយោល​ចំនួន ៣៣២​នាក់ ស្រី ២២៧​នាក់ ( អាជីវករ​ផ្សារ​ចំនួន ៣១៥​នាក់ និង​បុគ្គលិក​និង​គណៈ​គ្រប់គ្រាន់​ផ្សារ​ចំនួន ២៥​នាក់ )​។ ជាមួយគ្នា​នោះដែរ​រដ្ឋបាល​ខណ្ឌដូនពេញ បានសម្រេច​បិទ​ទី​រួម​ផ្សារ​ចាស់​ទាំងស្រុង ដើម្បី​ទប់ស្កាត់​កា​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ទទួលបាន​គោលការណ៍​ដឹកនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទ​៖ ​រស្មី​

សូមចុចអាន៖ កម្ពុជាទើបរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៨១នាក់ ដោយ៣នាក់មកពីក្រៅប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម