ព័ត៌មានជាតិ
ឱកាសការងារជាង ៣ម៉ឺនកន្លែង កំពុងរង់ចាំស្វាគមន៍សិស្សនិស្សិត ក្នុងពិព័រណ៍ការងារ នៅកោះពេជ្រ
ឱកាសការងារជាង៣ម៉ឺនកន្លែង កំពុងរង់ចាំស្វាគមន៍សិស្សនិស្សិត ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នៅកោះពេជ្រ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី១ និងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិរព័រណ៍នេះ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ក្នុងឆ្នាំនេះ ជាលើកទី១៥ ដោយមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ និងមានឱកាសការងារប្រមាណជាង ៣ម៉ឺនកន្លែង ដែលជាឱកាសដ៏ធំបំផុតប្រចាំឆ្នាំ។
ពិព័រណ៍ដែលមានរយៈពេល២ថ្ងៃនេះ គឺជាឱកាសដែលយុវជនទទួលបានការងារធ្វើ រួមទាំងទទួលបានបទពិសោធថ្មីៗផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


