Connect with us

ព័ត៌មានជាតិ

សាខា​ធនាគារ ABA ពីរ​កន្លែងពាក់ព័ន្ធ ​អ្នក​ឆ្លង​កូវីដ មានម្នាក់​ចូលប្រើប្រាស់​សេវាកម្ម​ជិត​មួយ​ម៉ោង​ក្នុង​បន្ទប់​បិទជិត

បានផុស

នៅ

អនុ​គណៈ​កម្មការ​ស្រាវជ្រាវ​កូវីដ ១៩ បាន​ជូន​ដំណឹង​​អ្នក​ជំងឺ​កូវីដ ០២ នាក់​បាន​ចូល​ទៅ​ប្រើប្រាស់​សេវាកម្ម​សាខាធនាគារ ABA ពីរកន្លែង ដែល​ប្រឈម​ហានិភ័យ​ក្នុងការ​ឆ្លង​រាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ទីមួយ

អ្នក​ជំងឺកូវីដ១៩ ម្នាក់ បាន​ទៅ​ប្រើ​សេវា​នៅខាង​ក្នុង​ធនាគារ ABA សាខា​ស្តាត​ចាស់ ផ្លូវ៧០ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង ១១ ៣៩ នាទី ដល់ ១២ ១១ នាទី។ ជនរងគ្រោះ​ បាន​ចូល​ទៅ​ប្រើប្រាស់​សេវា​នៅ​ខាង​ក្នុង​ទីតាំង​មាន​រយៈពេល​យូរ ក្នុង​ទីកន្លែង​ប្រើ​ម៉ាស៊ីន​ត្រជាក់ និង​បិទ​ជិត ស្ថិត​នៅ​ក្នុង​ហានិភ័យ​កម្រិត ២។

ករណី​ទី​ពីរ

នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ជា​អាជីវករ​នៅ​ផ្សារ​អូរឫស្សីម្នាក់ បាន​ទៅប្រើ​ប្រាស់​សេវា​ធនាគារ ABA សាខា​ជិត​ស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​មនោរម្យ ខណ្ឌ ៧ មករា។ អ្នក​ជំងឺ​បាន​ចូល​នៅ​ម៉ោង ១៥ ២១ នាទី ចេញម៉ោង១៥ ៣៧ នាទី​បាន​ទៅ​ប្រើ​សេវា​នៅ​ខាង​ក្នុង​ទីតាំង។

សូម​បង​ប្អូនអ្នក​ពាក់ព័ន្ធ ឬ​មានការ​សង្ស័យ​សូម​ទៅ​ធ្វើ​តេស្ត​សំណាកករណី​មាន​អាការៈ​​សង្ស័យ​មាន​រោគ​សញ្ញា​ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺ​បំពង់ក ឬ​ដក​ដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ តាម​ទីតាំង​ខាងក្រោម៖

វិទ្យាល័យ​បាក់ទូក​
-វិទ្យាល័យ​បឹង​ត្របែក​
-មណ្ឌលសុខភាពចាក់អង្រែក្រោម​
-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

ក្រៅពីនេះ សូម​មេត្តាពាក់ម៉ាស់ រក្សាគម្លាត និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម