Connect with us

ព័ត៌មានជាតិ

រកឃើញ​​កម្មករ​ ៦៤០នាក់ឆ្លង​កូវីដ១៩ បាន​ពាក់ព័ន្ធនឹង​រោងចក្រចំនួន១៦

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ​អ្នកពាក់ព័ន្ធចំនួន ៦៥០នាក់ នៅក្នុង​រោងចក្រ សរុបចំនួន​ ១៦ ត្រូវបានរកឃើញ​វិជ្ជមាន​កូវីដ១៩ ។ នេះបើតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បាន​ចេញផ្សាយ​មុ​ននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុគណៈកម្មការស្រាវជ្រាវ បាន​អំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់។

សម្រាប់​អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល។

ក្រសួង​សុខាភិបាលកម្ពុជានៅព្រឹកនេះ ​បាន​ប្រកាសរក​ឃើញ​ករណី​ឆ្លងកូវីដ-១៩ ចំនួ​ន ១៨១នាក់ ក្នុងនោះករណី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន១៧៨នាក់ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេសមានចំនួន២នាក់ និងករណីពលករធ្វើដំណើរមកពីប្រទេសថៃចំនួន១នាក់ ខណៈករណីជាសះស្បើយមានចំនួន៤០នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ៤,៦៩៦នាក់ អ្នកជំងឺជាសះស្បើយសរុប ២,២៥២នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ២,៤០៦នាក់ និងអ្នកស្លាប់សរុប ៣៣នាក់៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម