ព័ត៌មានជាតិ
ក្រសួងដែនដី បញ្ជាឱ្យម្ចាស់សាលាជ័យថាវី រុះរើសំណង់ដែកបន្ទាន់សាងសង់រំលោភផ្លូវសាធារណៈ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យម្ចាស់សំណង់សាលាជ័យថាវី ត្រូវរុះរើសំណង់អំពីដែកជាបន្ទាន់ ដែលបានសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចេញវិធានការនេះ បន្ទាប់ពីមានករណីសំណើសុំកិច្ចអន្តរាគមន៍រុះរើសំណង់របស់ម្ចាស់សាលាជ័យថាវី និងដោយយោងប្រកាសរួមលេខ ១២២៩ ប្រក.មផ.ដនស ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០០៩ ស្តីពីការទប់ស្កាត់ការសាងសង់ គ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត។

យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ៥ ខែវិច្ឆិកានេះ បញ្ជាក់ថា ក្រុមការងារបច្ចេកទេស របស់អគ្គនាយកដ្ឋានសំណង់ សហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការចុះពិនិត្យដល់ទីតាំងសាងសង់សំណង់អំពីដែក (សាលាជ័យថាវី) ដែលបានសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ ហើយបានធ្វើឱ្យខូចសោភណ្ឌភាព បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កជាភាពអនាធិបតេយ្យយ៉ាងខ្លាំង ដោយសារមានការដាក់ម៉ូតូពាសពេញទាំងផ្លូវ មិនអាចធ្វើដំណើរឆ្លងកាត់បាន និងមានការរាំងស្ទះដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ។

ក្រសួងសង្កត់ធ្ងន់ថា៖«ដូច្នេះម្ចាស់សំណង់ត្រូវធ្វើការរុះរើសំណង់ដែកជាបន្ទាន់ព្រោះសាងសង់លើទ្រូងផ្លូវសាធារណៈ ដើម្បីចៀសវាងបង្កការរាំងស្ទះដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋពិសេសពេលមានអគ្គិភយ័កើតឡើងជាយថាហេតុ»៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


