Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចតាមក្រសោបបានយុវជន៥នាក់ពាក់ព័ន្ធការប្រើអាវុធ ដាវកាំបិត គ្រឿងញៀន

បានផុស

នៅ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចតាមក្រសោបយុវជន៥នាក់ពាក់ព័ន្ធនឹងការប្រើអាវុធ កាំបិត គ្រឿងញៀន ជាបន្តបន្ទាប់តាមចម្លើយសារភាព ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើងស្របតាមការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​។

លោក ឈឿង គឹមសុង បន្តថា ការចុះបង្ក្រាបលើកទី១ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​២២:៣០​នាទី​នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យ​វិសាលសុខ ​ស្ថិត​ក្នុង​ភូមិ​ព្រែកមហាទេព ​សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង ​ខេត្ត​បាត់ដំបង។​ លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប្រើប្រាស់​ និង​រក្សាទុក​អាវុធ​ដោយ​ខុសច្បាប់​០១​ករណី​ និង​បាន​​នាំខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​មក​កាន់​ស្នងការដ្ឋាន​។

ជនសង្ស័យទាំង៣នាក់រួមមាន ទី១ឈ្មោះ​សម្បត្តិ​ រតនៈ ​ហៅ​ណាក់​ ភេទប្រុស​ អាយុ​២២​ឆ្នាំ ​មានទីលំនៅ​ភូមិ​ទួលតាឯក ​សង្កាត់​ទួលតាឯក ​ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ទី២ឈ្មោះ​ ហេង​ ទិត្យា​ ហៅ​ចិន ​ភេទប្រុស ​អាយុ​១៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​តាកុក ​ឃុំ​នរា​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ និងទី៣ ឈ្មោះ​ ធឿន​ លីហុង ​ហៅ​ព្រំ ​អាយុ​២០​ឆ្នាំ​មានទីលំនៅ​ភូមិ​ស្តីលើ ​ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​។ 

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បន្តថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បានធ្វើការសាកសួររួចក៏បានបន្តធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​នៅ​ថ្ងៃទី​១២ ​ខែ​មេសា ​ឆ្នាំ​២០២១ ​វេលាម៉ោង​១៤:២៣​នាទី ​នៅ​ចំណុច​ក្រុមទី​១១​ ភូមិ​គោក ឃុំជ្រៃ ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង ​រួមមាន ទី១ឈ្មោះ​ ណន​ និត ​ហៅ​បឹម ​ភេទប្រុស ​អាយុ​២០​ឆ្នាំ ​មានទីលំនៅ​ភូមិ​កគោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ និងទី២ឈ្មោះ​ ចន្ទ័​ សិលា​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង ​ឃុំ​អូរតាគី​ ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​។

ក្រៅពីឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់ខាងលើសមត្ថកិច្ចក៏បានរកឃើញ និងដកហូតវត្ថុតាង​មួយចំនួនរួមមានអាវុធខ្លីប្រើហ្គាស០១ដើម កាំបិតចំនួន០៣ដើម ម្សៅក្រាម​ពណ៌​ស​ស្រអាប់​ច្រក​ក្នុង​ថង់​ប្លាស្ទិក​សង្ស័យ​មានសារធាតុញៀន​ចំនួន​០៣​កូន​ថង់ ​និងសម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ ក្នុងនោះក៏បានដកហូតម៉ូតូបាន០២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង1AI.8425០ និង០១គ្រឿងទៀតម៉ាកស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង1O-1246។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​៥នាក់រួមនឹងវត្ថុតាង​ខាងលើ​ត្រូវបានកម្លាំង​សមត្ថកិច្ចជំនាញនៃស្នងការខេត្តត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីក្រោយពីរៀបចំសំណុំរឿងរួចរាល់នៅថ្ងៃទី១៣ ខែមេសានេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម