ព័ត៌មានជាតិ
កម្ពុជា-តួគីយ៉េ ចុះហត្ថលេខាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាង១០
កម្ពុជា-តួគីយ៉េ បានចុះហត្ថលេខាលើកំណត់ហេតុរួមដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធ និងអនុវិស័យអាទិភាពមួយចំនួនរួមមាន ពាណិជ្ជកម្ម កសិកម្ម អាកាសចរណ៍ស៊ីវិល ការដឹកជញ្ជូន ការអប់រំ សុខាភិបាល វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការស្តង់ដារហាឡាល់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធនធានទឹក ការងារ និងសន្តិសុខសង្គម រ៉ែ និងថាមពល និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងពង្រឹងភាពជាដៃគូបន្ថែមទៀត និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាឱកាសលោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួគីយ៉េ ក្រោមអធិបតីភាពសហប្រធាន លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក İbrahim Yumaklı រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគីយ៉េ នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួគីយ៉េ។

គួរជម្រាបថា នៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Suayb Ozhan Turkish អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍តួគីប្រចាំនៅប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា កាលពីខែកុម្ភៈភាគីទាំងពីរបានឯកភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីសម្រួលដល់ការធ្វើដមណើររបស់ប្រជាជន និងបំពេញតម្រូវការភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ លើសពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិនិយោគផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


