Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​រាយ​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​ប្រឡាយ មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាមៗ ​

បានផុស

នៅ

ករណី​បុរស​អាយុ​៥៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ចោល​ប្រពន្ធ​កូន ​ខណៈ​ដែល​រាយ​ខ្សែភ្លើង ដើម្បី​ឆក់​ត្រី​ហើយ​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាមៗ​។ ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០:១៥​នាទី ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នៅ​ភូមិបុស្ស ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ ក្រោយពី​បានទ​ទួល​ពត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​អធិការ​ស្រុក​កំពង់រោទិ៍ បាន​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន និង​លោកគ្រូ​ពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​ស្វាយ​តា​យាន បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​។​

បន្ទាប់ពី​សមត្ថកិច្ច និង​គ្រូពេទ្យ​ពិនិត្យ​រួចមកបាន​ឃើញថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ សៅ ហន ភេទ​ប្រុស អាយុ៥៤​ឆ្នាំ បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​របស់ខ្លួន ទៅក្នុង​ប្រឡាយទឹកខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល​៤៥​ម៉ែត្រ ដើម្បី​ឆក់​ត្រី​តែ​អកុសល​ត្រូវ​ខ្សែភ្លើង​ឆក់​ខ្លួនឯង ​បណ្តាលឲ្យ​ស្លាប់​នៅក្នុង​ប្រឡាយទឹក​តែម្តង។​ សព​ត្រូវ​បាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយសារ​មូលហេតុ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕

អត្ថបទ៖ ភក្ដី

សូមចុចអាន៖ ​សមត្ថកិច្ចតាមក្រសោបបានយុវជន៥នាក់ពាក់ព័ន្ធការប្រើអាវុធ ដាវកាំបិត គ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥២ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម