Connect with us

ព័ត៌មានជាតិ

​កំណត់​ត្រា​អាក្រក់​បំផុត កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​ជាង ១០០ នាក់ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

ប្រទេស​កម្ពុជា​បាន​ជួប​រលក​ថ្មី​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ អូស​បន្លាយ​ពេល​ជិត ២ ខែ នេះ​ ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​រាលដាល​ជិត ២០ ខេត្តក្រុង ហើយ​សម្លាប់​ពលរដ្ឋ​ ៣៣ នាក់​រួច​មកហើយ។

ការ​ផ្ទុះ​ធ្ងន់​ធ្ងន់​បំផុត​គឺ​ចាប់​ពី​ចុងខែ​មីនា ដែល​ចំនួន​អ្នក​ឆ្លង​មាន​រហូត​ដល់​ខ្ទង់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ។ រដ្ឋាភិបាល បាន​សម្រេច​បិទ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​គ្រប់គ្រង​ស្ថានភាព​កុំ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​តួលេខ​ដែល​កម្ពុជា​កត់ត្រា​ថ្ងៃ​​មាន​អ្នក​ឆ្លង​ច្រើន​បំផុត (បញ្ជាក់៖ យក​តែ​ថ្ងៃ​មាន​អ្នក​ឆ្លង​លើស​ពី ១០០ នាក់)៖

១/ ថ្ងៃ ១៦ ខែ​មីនា​ឆ្នាំ ២០២១ ចំនួន= ១០៥នាក់ (សហគមន៍ទាំង ១០៥នាក់)

ខេត្ត​ក្រុង​មានអ្នក​ឆ្លង៖ ខេត្តកណ្ដាល (64), ភ្នំពេញ (29), ព្រះសីហនុ (8), កោះកុង (3), ព្រៃវែង (1)។

២/ ថ្ងៃ ២៧ ខែមីនា ឆ្នាំ​២០២១ ចំនួន= ១៧៩ នាក់

– ករណីឆ្លងសហគមន៍ ១៧៨នាក់
– អ្នកដំណើរពីបរទេស ០១នាក់

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ព្រះសីហនុ (១៤៣) ភ្នំពេញ (២៦) កណ្ដាល (៤) ព្រៃវែង (៣) សៀមរាប (១) កំពង់ចាម (១)។

៣/ ថ្ងៃ ៣០ ខែ មិនា ឆ្នាំ​២០២១ ចំនួន= ១០៥ នាក់

-ករណីឆ្លងសហគមន៍ ១០៤នាក់
-អ្នកដំណើរពីបរទេស ០១នាក់

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ភ្នំពេញ (៤៥) ព្រះសីហនុ (៣៤) ស្វាយរៀង (១៩) កំពង់ចាម (២) ព្រៃវែង (២) ត្បូងឃ្មុំ (១) តាកែវ (១)។

៤/ ថ្ងៃ ០៨ ខែ​មេសា ឆ្នាំ​២០២១ ចំនួន=​ ១១៣ នាក់ (សហគមន៍ទាំង ១១៣នាក់)

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ភ្នំពេញ (១០៣) ព្រះសីហនុ (៣) កណ្ដាល (៣) ស្វាយរៀង (៣) កំពត (១)។

៥/ ថ្ងៃ ០៩ ខែ​មេសា ឆ្នាំ​២០២១ ចំនួន= ៥៧៦ នាក់ (សហគមន៍ទាំង ៥៧៦នាក់)

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ភ្នំពេញ (៥៤៤) ស្វាយរៀង (១៦) ព្រះសីហនុ (១២) សៀមរាប (២) កណ្ដាល (១) កំពង់ចាម (១)។

៦/ ថ្ងៃ ១០ ខែ​មេសា ឆ្នាំ​២០២១ ចំនួន = ៤៧៧ នាក់ (សហគមន៍ទាំង ៤៧៧នាក់)

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ភ្នំពេញ (៤៥៤) ព្រះសីហនុ (៦) កណ្ដាល (៤) តាកែវ (៤) ស្វាយរៀង (៤) ព្រៃវែង (៣) កំពង់ធំ (១) សៀមរាប (១)។

៧/ ថ្ងៃ ១១ ខែ​មេសា ឆ្នាំ​២០២១ ចំនួន= ១៥៧ នាក់

– ករណីឆ្លងសហគមន៍ ១៥៦ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ភ្នំពេញ (១៤១) កោះកុង (៨) ស្វាយរៀង (៤) តាកែវ (២) កណ្ដាល (១)។

៨/ ថ្ងៃ ១២ ខែ​មេសា ឆ្នាំ​២០២១ ចំនួន = ២៧៧ នាក់ (សហគមន៍ទាំង ២៧៧នាក់)

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ភ្នំពេញ (២០៤) ស្វាយរៀង (៤៣) កណ្ដាល (២៣) ពោធិ៍សាត់ (៣) ព្រៃវែង (២) ព្រះសីហនុ (១) តាកែវ (១)។

៩/ ថ្ងៃ ១៣ ខែ​មេសា ឆ្នាំ ២០២១ ចំនួន= ១៨១នាក់

– ករណីឆ្លងសហគមន៍ ១៧៨ នាក់
– អ្នកដំណើរពីបរទេស ០៣ នាក់

ខេត្តក្រុង​មាន​ការ​ប៉ះពាល់​មានអ្នក​ឆ្លង៖ ភ្នំពេញ (១៤០) ស្វាយរៀង (១៤) ព្រះសីហនុ (៨) ព្រៃវែង (៦) សៀមរាប (៤) កណ្ដាល (៣) តាកែវ (១) ក្រចេះ (១) ព្រះវិហារ (១)។

អត្ថបទ៖ ប៊ុណ្ណារ៉ា



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម