Connect with us

ព័ត៌មានជាតិ

ឡូយ​មែន​!​ មាន​អេស៊ីលីដា​ម៉ូ​បា​លអាច​ខ្ចីលុយ​បាន​ភ្លាមៗ​មិនចាំបាច់​ទៅ​ធនាគារ​ឡើយ​

បានផុស

នៅ

ភ្នំពេញ ​៖ ​វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​អតិថិជន​ដែលមាន​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​នៅ​អេស៊ីលីដា​នៅពេល​ត្រូវការ​ប្រាក់​អាចធ្វើ​ការស្នើ​ខ្ចីប្រាក់​​បាន​ភ្លាមៗ​តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ធនាគារ​ឡើយ​។

យោង​តាម​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា​ សម្រាប់​អតិថិជន​មាន​គណនី​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​នៅក្នុង​ធនាគារ អេស៊ីលីដា ហើយ​មាន​តម្រូវការ​សាច់ប្រាក់​ប្រើប្រាស់​យកទៅ​ប្រើប្រាស់​ភ្លាមៗ​នោះ​អាច​ស្នើសុំ​ខ្ចី​ឥណទាន​តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល​បាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​មកកាន់​ធនាគារ អេស៊ីលីដា មិនចាំបាច់​បំពេញ​ស្នើសុំ ឬ​មាន​ភ្នា​ក់​ចុះទៅ​វាយតម្លៃ​ដល់​លំនៅឋាន ឬ​ទីកន្លែង​ប្រកបមុខរបរ​អតិថិជន​នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ធនាគារ​អេស៊ីលីដា​ទំហំ​កម្រិត​ឥណទាន​អតិថិជន​អាច​ស្នើសុំ​ខ្ចី​រហូតដល់ ៨០០​លាន​រៀល ឬ​២០​ម៉ឺន​ដុល្លារ ឬ​ស្នើ​នឹង ៩០% នៃ​ចំនួន​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ ងាយៗ លឿន​រហ័ស ដាក់​ស្នើសុំ​ភ្លាម​ទទួលបាន​ការពិនិត្យ និង​អនុម័ត​ជូន​ភ្លាមៗ មិន​រង់ចាំ​យូរ។

ឥណទានធានាដោយប្រាក់បញ្ញើ ស្នើសុំភ្លាម ទទួលបានប្រាក់កម្ចីភ្លាម មានទំហំរហូតដល់ ៨០០លានរៀល ឬ ២០ម៉ឺនដុល្លារ។
ឥណទានធានាដោយប្រាក់បញ្ញើ លោកអ្នកអាចស្នើសុំឥណទានរបស់ធនាគារ អេស៊ីលីដា តាមអេស៊ីលីដាម៉ូបាល ដោយ​ប្រព័ន្ធនឹងអនុម័តឥណទានដោយស្វ័យប្រវត្តិ មិនបាច់អញ្ជើញមកធនាគារ មិនបាច់បំពេញពាក្យស្នើសុំ ឬឯកសារទៀតទេ។
ដើម្បីអាចស្នើសុំឥណទានធានាដោយប្រាក់បញ្ញើនេះ លោកអ្នកត្រូវ៖
• ចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាល
• មានប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា និងបានភ្ជាប់ (Linked) ជាមួយសេវាអេស៊ីលីដាម៉ូបាល។
របៀបស្នើសុំឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ/Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើស “ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក
• បន្ទាប់មកចុចប៊ូតុង “យល់ព្រម / OK”
របៀបបញ្ចប់ឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើសរបាយការណ៍ឥណទានសង្ខេប
• ចុចលើសញ្ញា “…” នៅលើឥណទានដែលលោកអ្នកចង់បញ្ចប់
• រួចរើសយកពាក្យថា “ការបញ្ចប់ឥណទាន / Terminate”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម