Connect with us

ព័ត៌មានជាតិ

បិទផ្សារគគីបណ្តោះអាសន្ន​ បន្ទាប់ពីរក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​​​ចំនួន​៧នាក់

បានផុស

នៅ

រដ្ឋបាលខេត្ត​កណ្តាល សម្រេចបិទផ្សារគគីរបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់។ លោក​ នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ព្រមទាំងអជ្ញាធរស្រុកកៀនស្វាយ និងកងកម្លាំងមានសមត្ថកិច្ច នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ លើកការងារបិទផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ជាបណ្តោះអាសន្ន បន្ទាប់​ពី​បានរក​ឃើញ​ប្រជាពលរដ្ឋក្នុងតំបន់នេះចំនួន ៧នាក់ មានផ្ទុកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះបិទផ្សារនេះ លោកអភិបាលរងខេត្តបាន ធ្វើការសំណូមពរដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយល់ និងអធ្យាស្រ័យ សូមចូលរួមសហការជាមួយអាជ្ញាធរខេត្ត ការបិទផ្សារនេះគឺធ្វើឡើងដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍លក្ខណៈទ្រង់ទ្រាយធំ។

ទន្ទឹមនឹងនេះដែរ លោក នូវប៉េង ច័ន្ទតារា ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាបន្តរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែលឲ្យបានញឹកញាប់ ករណីមានបញ្ហាសុខភាពគួរឲ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យជាបន្ទាន់ ជាពិសេសត្រូវអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ឲ្យបានគ្រប់ៗគ្នា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម