Connect with us

ព័ត៌មានជាតិ

អ្នកជំងឺ​កូវីដ១៩​ ម្នាក់​ទៀតស្លាប់នៅខេត្តព្រៃវែង

បានផុស

នៅ

អ្នក​ជំងឺ​កូវីដ១៩ ម្នាក់​បាន​ស្លាប់​ នៅវេលា​ម៉ោងជាង ៦ ព្រឹក​ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ នាខេត្តព្រៃវែងនៅមណ្ឌល​​ចត្តាឡីស័ក ចុង​ប៉ម​ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តព្រៃខែង រាយការណ៍េជូន​ឯកឧត្តម ខៀវ កាញារីទ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន។

នេះ​ត្រូវបាន​ចាត់ទុក​ជាករណីស្លាប់​ដំបូងនៅខេត្តព្រៃវែង ខណៈអ្នក​ស្លាប់មាន​ឈ្មោះ ឡុច ធីម អាយុ ៣៥ ឆ្នាំភេទ ប្រុស មកពីឃុំបឹងព្រះ ស្រុក បាភ្នំ មុខរបរ រត់ pasappនៅ ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹម​ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២១ កម្ពុជាមានអ្នក​ស្លាប់​ដោយសារជំងឹកូវីដ១៩ ចំនួន ៣៣ន​ាក់ រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ចំនួ​ន ១៨១នាក់ ក្នុងនោះករណី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន១៧៨នាក់ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេសមានចំនួន២នាក់ និងករណីពលករធ្វើដំណើរមកពីប្រទេសថៃចំនួន១នាក់ ខណៈករណីជាសះស្បើយមានចំនួន៤០នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ៤,៦៩៦នាក់ អ្នកជំងឺជាសះស្បើយសរុប ២,២៥២នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ២,៤០៦នាក់៕

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម