សម្ដេចតេជោ៖ “យើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា”
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចតេជោ៖ “យើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា”

បានផុស

នៅ

ក្នុងការថ្លែងសារពិសេស និងបន្ទាន់ ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ ប្រសិនបើប្រជាពលរដ្ឋមិនប្រឹងរួមគ្នាជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោបានសូមអង្វរបងប្អូនប្រជាពលរដ្ឋខិតខំរួមគ្នាដើម្បីបញ្ចប់នូវ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដ៏គ្រោះថ្នាក់។

សម្ដេចតេជោមានប្រសាសន៍ថា៖ “យើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈយ៉ាងពិតប្រាកដ”។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា៖ “ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ជាពិសេសគឺការគាំទ្រ និងចូលរួមរបស់ប្រជាជន។ រដ្ឋនឹងបំពេញបន្ថែមជាបន្តបន្ទាប់តាមរយៈការដឹកនាំនៃគណៈកម្មការពាក់ព័ន្ធដទៃទៀត”។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី១៤ ខែមេសានេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមេសានេះ។ វិធានការនេះគឺហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មមិនចាំបាច់នានា ប៉ុន្តែបានអនុញ្ញាតនូវដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។

គិតមកដល់ថ្ងៃទី១៤ ខែមេសានេះ មានមនុស្សសរុប ៤,៣៣៧នាក់ហើយ បានឆ្លងកូវីដ-១៩ ហើយមនុស្សរហូតដល់ទៅ ៣៦នាក់ បានស្លាប់បាត់ជីវិត នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសលើកទី៣ ដែលមានទំហំធំធេងជាង “ព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា” និង “ព្រឹត្តិការណ៍សហគន៍ ២៨វិច្ឆិកា” ក្នុងឆ្នាំ២០២០ ដែលបានគ្រប់គ្រងបានកន្លងទៅ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services