Connect with us

ព័ត៌មានជាតិ

ដាក់​បញ្ជា​ឲ្យ​បញ្ចេញ​មី អង្ករ ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ចៀសវាង​ការ​ដំឡើង​ថ្លៃ​ពី​ឈ្មួញ

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់​បទ​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​បញ្ចេញ​អង្ករ មី និង​ស្បៀង​ចាំបាច់​មួយ​ចំនួន​ទៀត ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ចៀសវាង​ការ​ដំឡើង​ថ្លៃ​ពី​ឈ្មួញ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ​បាន​ថ្លែង​ថា រោងចក្រ​ដែល​ផលិត​ស្បៀង​ត្រូវ​តែ​ដំណើរការ ការ​ផ្គត់ផ្គង់​ស្បៀង​ដូចជា​បន្លែបង្ការចូល​ទីក្រុង​ ក៏​មិនត្រូវរាំង​ស្ទះ ដោយសារ​វិធានការ​បិទ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ រដ្ឋាភិបាល​ធានា​ការ​ផ្គត់ផ្គង់​ស្បៀង​មិន​ឲ្យ​ខ្វះខាត​ ដោយ​រដ្ឋនឹងបំពេញបន្ថែមជាបន្តបន្ទាប់តាមរយៈការដឹកនាំនៃគណៈកម្មការពាក់ព័ន្ធដទៃទៀត។

ការ​ប្រកាស​បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល នា​យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាល​បាន​ដាក់​វិធានការហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងឲ្យផ្អាកអាជីវកម្មដែល​មិន​ចាំបាច់ លើកលែង​តែ​អាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ នៅតែ​ដំណើរការជាធម្មតា។ ជាមួយ​វិធានការ​នេះ ​ពលរដ្ឋ​ត្រូវ​បានអនុញ្ញាតឲ្យ​ធ្វើដំណើរទៅមន្ទីរពេទ្យ ទៅ​ទិញម្ហូបអាហារ តែ​ត្រូវ​អនុវត្ត​តាម​បទ​បញ្ញត្តិ​ និងមាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ។

ការ​កើន​ឡើង​ចំនួនអ្នក​ឆ្លង​ជា​រៀងរាល់ថ្ងៃ​ដែល​មិនមាន​សញ្ញាណ​ថមថយ ​ប្រមុខ​រដ្ឋាភិបាលថ្លែង​ដោយ​​ក្តី​ព្រួយ​បារម្ភ​ កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។ ប្រមុខ​រដ្ឋាភិបាល​ បានអង្វរប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​រួម​គ្នា​ ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម