Connect with us

ព័ត៌មានជាតិ

​សម្តេច​តេជោ៖ បែកធ្លាយ​សារសំឡេង នាំឲ្យ​ពលរដ្ឋ​ផ្អើលឈូឆរ​ទៅ​ទិញទំនិញ

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន បាន​ស្តី​បន្ទោស​បុគ្គលខ្វះការទទួលខុសត្រូវ ដែលធ្វើឱ្យបែកធ្លាយសារសំឡេង នាំ​ឲ្យ​ពលរដ្ឋ​ផ្អើល​ឈូឆរ​សម្រុក​ទៅ​ទិញ​ទំនិញឡើង​កកកុញនៅតាមទីផ្សារ។

ការ​ថ្លែង​នេះ​បន្ទាប់​ពីមាន​សារសំឡេង​របស់​ប្រមុខ​រដ្ឋាភិបាល​​បាន​បែកធ្លាយ ដែលធ្វើ​ឲ្យ​ពលរដ្ឋផ្អើលឈូឆរ​ទៅទិញទំនិញ​ក្រោយ​លេច​ឮ​នឹង​មានការ​បិទ​ទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ មាន​មន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេងសម្តេច​ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែល​នាំឱ្យប្រជាពលរដ្ឋចលាចលទៅទិញទំនិញ។

ការលេចធ្លាយនេះបានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍ដល់​ប្រជាពលរដ្ឋ និង​ខុសពីវត្ថុបំណងរាជរដ្ឋាភិបាល។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ រដ្ឋាភិបាល​ធានា​ការ​ផ្គត់ផ្គង់​ស្បៀង​មិន​ឲ្យ​ខ្វះខាត សូម​បង​ប្អូនកុំ​មាន​ការ​ព្រួយ​បារម្ភ​​ ដោយ​រដ្ឋនឹងបំពេញបន្ថែមជាបន្តបន្ទាប់ តាមរយៈការដឹកនាំនៃគណៈកម្មការពាក់ព័ន្ធដទៃទៀត។

ប្រមុខ​រដ្ឋាភិបាលបាន​ចាត់វិធានការ​​ស្វែង​រកអ្នក​ដែលធ្វើ​ឲ្យ​បែកធ្លាយ​សារសំឡេង ដោយ​នឹង​នាំ​មក​ទទួល​ខុស​ត្រូវ និង​ទទួលទោស​តាមពិន័យ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៥ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម