Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ម៉ែន សំអន បានផ្ដល់​អំណោយ​និង​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ ជូន​អង្គភាព​យោធាតំបន់

បានផុស

នៅ

​លោកជំទាវ​ដួង វណ្ណា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន ​សំអន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្វាយរៀង​នា​ល្ងាច​ថ្ងៃ​ម្សិល​មិ​ញ​នេះ​ បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ផ្ដល់ជូន អង្គភាព​យោធា តំបន់​ប្រតិបត្តិការ សឹក​រង​ខេត្តស្វាយរៀង សម្រាប់​ប្រើប្រាស់ ក្នុង​យុទ្ធនាការ ប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដ៏កាច​សាហាវ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន រួមមាន​ម៉ាស់​ចំនួន​១​ម៉ឺន​ម៉ាសអាល់កុល​៣០លីត្រ មី​១០​កេស ត្រីខកំប៉ុង២០០កំប៉ុង កង្ហារ​២ ថវិកា​១​លាន​រៀល និង​ពេទ្យ​បង្អែក​ឃុំ​ឈើទាល ស្រុក​ស្វាយ ជ្រំ អាល់កុល​៦០​លីត្រ ត្រីខកំប៉ុង​២០០កំប៉ុង និង​ថវិកា ៥០ ម៉ឺន​រៀល សម្រាប់​ប្រើប្រាស់ ក្នុង​យុទ្ធនាការ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩។​

​តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងថា ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្វាយរៀង គឺជា​ការ​គិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​ខេត្តស្វាយរៀង​។ ពិសេស​ទៅទៀត​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង​រួចមក​និង​កំពុងតែបន្ត​ទទួល​នោះ ​គឺជា​ការ​ប្រពៃ​ណាស់​ ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន តាមរយៈ​ការស្នើសុំ និង​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​រាតត្បាត​យ៉ាងខ្លាំង ស្របតាម​អនុសាសន៍​របស់​សម្តេច ដែល​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​បញ្ជ្រាប​ការចាក់​វ៉ាក់សាំង​នេះ​ ឲ្យ​បាន​១​លាន​ដូ​ស ក្នុង​រយៈពេល១​ខែ។

​លោកជំទាវ​ ដួង វណ្ណា​ ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់គ្នា​ ទោះ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ឬ​បន្ទាប់ពី​បាន​ទទួល​វ៉ាក់សាំង​រួចហើយ​ក្តី​ ក៏​តែ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត ក្នុងការ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ក្រសួងសុខាភិបាល និង វិធានការណ៍​ដ៏​មុត​ស្រួច។ ពិសេស​អនុវត្ត​ឲ្យ​បាន​ដាច់ខាត នូវ​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​៣​ការពារ ៣​កុំ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ខណៈ​ដែល​ជំងឺ​ដ៏​កាច​សហាវ​នេះ​ បាន​ឆក់​យក​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជិត៤០នាក់​ និង​ឆ្លង​ជាង​៤០០០​នាក់​ហើយ​មកដល់​ត្រឹម​ថ្ងៃនេះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម