Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី ព្រមានបិទឃ្លាំងលក់រថយន្តទាំងអស់

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការព្រមានចុះបិទឃ្លាំងលក់រថយន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ បើម្ចាស់ឃ្លាំងទាំងនោះនៅតែបំពាន បន្តបើកអាជីវកម្មរបស់ខ្លួន ដោយមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះកាន់តែរីករាលដាលខ្លាំងឡើង។

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានភ្នំពេញបានផ្ញើសារព្រមានមួយ ទៅកាន់ម្ចាស់ឃ្លាំងរថយន្ត សូមបញ្ឈប់អាជីវកម្មជាបន្ទាន់ បើមិនចង់ប្រឈមនឹងការចុះបិទអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានចំៗទៅដល់កន្លែងលក់រថយន្តខាងលើនេះ បានកើតឡើង ក្រោយមានព័ត៌មានថា ឃ្លាំងលក់រថយន្តខ្លះនៅតែបំពាន ហើយនៅបន្តលក់រថយន្តដោយមិនចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញនោះឡើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទី​ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង ។ ការដាក់ចេញវិធានការនេះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានា​ដែល​មិន​ចាំបាច់។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម