Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ គណៈ​អភិបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ ក្នុង​ខេត្តស្វាយរៀង​ បានចាក់​វ៉ាក់សាំង Sinovac លើក​ទី​២ ​រួចរាល់ហើយ

បានផុស

នៅ

ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និង​លោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្របខ័ណ្ឌ​ទូទាំង​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​Sinovac ក្នុង​គោលការណ៍​ស្ម័គ្រចិត្ត លើក​ទី​២ ជាមួយគ្នានេះ​ក៏មាន​ការចាក់​ជូន​ដល់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​សាលាខេត្ត ជាច្រើនរូប​ទៀត ដែរ​ស្ថិតនៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​ជម្រាប​ជូន​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ ចាក់​បាន​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ ហើយ​ថ្ងៃនេះ ជា​ថ្ងៃទី​១៥​នៃ​ការចាក់​ដូ​ស លើក​ទី​២ ក្នុង​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Sinovac ដែល​បាន​ប្រព្រឹត្តិ​ទៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ទាំង​ប្រទេស ក្រោម​ការគិតគូ និង​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ក្នុងនោះ ខេត្តស្វាយរៀង គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បានរៀបចំ​ចាក់​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង​-​ស្រុក ទូទាំង​៨​ក្នុង​ខេត្តស្វាយរៀង ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​រដ្ឋ​ក្រុង ស្រុក បាន​បែងចែក ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដោយ​ផ្អែកលើ​គោល​ការស្ម័គ្រចិត្ត​។​

​សូមបញ្ជាក់​ផងដែរ​ថា​ ទីតាំង​ត្រៀម​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ទីតាំង​ដូចជា​ទី​១ សាលាខេត្ត​ស្វាយរៀង​, ទី​២ មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​, ទី​៣ សាខា​កាកបាទក្រហម​ស្រុក​ស្វាយជ្រំ​, ទី​៤ មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​, ទី​៥ មន្ទីរពេទ្យបង្អែក​ស្វាយទាប​, ទី​៦ មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​, ទី​៧ មន្ទីរពេទ្យបង្អែក​ជី​ភូ​, ទី​៨ មណ្ឌល​សុខភាព​ញរ​, ទី​៩ មណ្ឌល​សុខភាព​មេស​ថ្ង​ក​, ទី​១០ មណ្ឌល​សុខភាព​ក្រុង​បាវិត​, ទី​១១ មណ្ឌល​សុខភាព​មុខដា​, និង​ទី​១២ មណ្ឌល​សុខភាព​សំបួរ ៕

​​អត្ថបទ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម