Connect with us

ព័ត៌មានជាតិ

ការពារ​ចម្លង​តាម​ក្រដាសប្រាក់ ផ្សារ​លើ​ក្រុង​ព្រះសីហនុ ប្រើ​ប្រព័ន្ធ​ធនាគារ​ទូទាត់ការ​​ចំណាយ

បានផុស

នៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានសាខាធនាគារជាតិខេត្តព្រះសីហនុ លោកលោកស្រី តំណាងធនាគារពាក់ព័ន្ធផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងសមុទ្រ នៅផ្សារលើចំនួន​០២​នាក់​ដែលមានវិជ្ជមានជំងឺកូវីដ-១៩រួចមក រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវតូបលក់ដូរ ចំនួន៣៦តូប ដោយមិនបិទផ្សារទាំងមូលនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពី ការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា យើងត្រូវបង្កើនទស្សនៈជឿនលឿន ដោយជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋរបស់ យើង ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺមានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារទាំងអំពើលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ដាក់ចេញនូវវិធានការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ដូចខាងក្រោម៖

-ស្នើសុំលោកលោកស្រី តំណាងធនាគារពាក់ព័ន្ធ ផ្តល់ទិន្នន័យអាជីវករផ្សារលើ ដែលកំពុងប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងទូទាត់ថ្លៃទំនិញ និងជម្រុញអាជីវករផ្សេងៗទៀតចូលរួមប្រើប្រាស់ឱ្យបានលើសពី៧០ភាគរយឡើងទៅ។
-ជម្រុញបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដោយពន្យល់គាត់អំពីសារប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ និងចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម