Connect with us

ព័ត៌មានជាតិ

យកតេស្តសំណាក អាជីវករ​​ផ្សារ​ក្រោម ១៥៦​នាក់ ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​នៅ​ផ្សារ​ក្រោម ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជិត​១៥៦​នាក់ ស្រី ១១៦​នាក់ បាននាំគ្នា​មក​យក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ តាម​ការ​អំពាវនាវរ​បស់​អាជ្ញាធរ​រ​ខេត្ត​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយក​សំណាក​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​រក​ឃើញ​អាជីវករ​លក់​គ្រឿងក្រអូប​ក្នុង​ផ្សារ​ក្រោម​នេះ មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​។

​តាម​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ​មក ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ១៧​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន ៣​នាក់​។ លោក​បន្តថា ក្នុង​ចំនួន​នេះ​មាន ៧​នាក់ ជា​ករណី​នាំចូល​ពី​ខេត្ត​ក្រៅ ហើយ​មាន​មួយ​ករណី​នៃ​ការនាំ​ចូល​នេះ​ បាន​បន្ត​ការ​ឆ្លង​នៅក្នុង​សហគមន៍​ចំនួន​១០​នាក់​។ ជាមួយ​ការឆ្លង​រាលដាល​នេះ អាជ្ញាធរ​ខេត្តសៀមរាប​ បានធ្វើ​ការបិទ​ទីតាំង​មួយ​ចំនួន​ជា​បន្តបន្ទាប់ ដូចជា​ភូមិ​ខ្វៀន ភូមិ​គោក​តា​ចាន់ ផ្សារ​ភូមិភាគ​៤ ក្នុង​សង្កាត់​គោកចក និង​ចុង​ក្រោយនេះ ​គឺ​ការបិទ​នូវ​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ និង​ផ្សារ​វត្ត​អធ្វា ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ដែល​មិនទាន់​បានមក​យក​សំណាក​ដើ​ម្បី​ធ្វើតេស្ត សូម​ប្រញាប់​រួសរាន់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម