Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បង្ហាញ Link ដើម្បី​រង់ចាំ​ឆ្លើយតប​ចម្ងល់​ពលរដ្ឋ ជុំវិញ ការ​ខ្ទប់​រាជធានី​ភ្នំពេញ

បានផុស

នៅ

​យោងតាម​គណនេយ្យ​ហ្វេ​ស​បុក​ផ្លូវ​ការណ៍ របស់លោក​ ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ ជូន​សាធារណជន និង​ពលរដ្ឋ​ ដែល​មាន​ចម្ងល់​អំពី​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ អាច​ចូលទៅក្នុង Link មួយ​ដែលមាន​ឈ្មោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

https://t.me/ppcityhall (https://t.me/ppcityhall)​ដើម្បី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​បកស្រាយ​ចម្ងល់​របស់​បងប្អូន ។

​ក្នុង​អត្ថន័យ លើ​ហ្វេ​ស​បុក​ផ្ទាល់​របស់លោក បានសរសេរថា « តើ​ខ្ញុំ​អាចធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅធ្វើ​ការរកស៊ី​បានទេ ? តើ​ខ្ញុំ​អាច​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ​បានទេ​? តើ​ខ្ញុំ​អាច​ចេញទៅ​ចាក់​វ៉ាក់​សាំង​ការពារ​កូ​វីដ​-១៩​បានទេ​? បើ​បងប្អូន​មាន​សំនួរ​ពាក់ព័ន្ធ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ សូម​ចុច និង​សួរនាំ​តាម Link នេះ https://t.me/ppcityhall​។ យើងខ្ញុំ​រង់ចាំ​ឆ្លើយតប ពន្យល់ និង​ជម្រាប​ជូន​ស្រាយ​ចម្ងល់​របស់​បងប្អូន​។ សូម​អរគុណ » ។

​គួររំលឹកថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ បានចេញ​នូវ​សេចក្តីសម្រេច ស្តីពី​ការបិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ។ នៅ​ក្នុង​សេចក្តីសម្រេច​នោះ មាន​១០​ប្រការ ដែល​ចែង​អោយ​រដ្ឋបាល​រាជធានី​ខេត្ត​ដែល​ឋិត​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវ​បំពេញ និង​អនុវត្ត​ឲ្យ​មាន​ខ្ជាប់ខ្ជួន ។

​សេចក្តីសម្រេច​ដដែល​រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​អនុញ្ញាត​ឲ្យ​មាន​ការបន្ត​ដំណើរ​ចូល ឬ​ឆ្លងកាត់ តំបន់​បិទ​ខ្ទប់​បាន ដោយ​ការលើកលែង​ទាំងអស់នោះ មានចែង​រួចជាស្រេច នៅ​ក្នុង​សេចក្តី​សម្រេច ៕

អត្ថបទ៖ លី​ហេង

សូមចុចអាន៖ ​យកតេស្តសំណាក អាជីវករ​​ផ្សារ​ក្រោម ១៥៦​នាក់ ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម