Connect with us

ព័ត៌មានជាតិ

បុណ្យ​ចូលឆ្នាំ​បាន​២​ថ្ងៃ ត្រូវ​អគ្គិភ័យ​បំផ្លាញ​លំនៅឋាន​អស់​គ្មាន​សល់​

បានផុស

នៅ

ករណី​អគ្គិភ័យ​មួយ​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​អស់​១​ខ្នង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​កោះក្របី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថៃ្ង​ព្រហស្បតិ៍​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ឡាយ សុភាព ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ។ មូល​ហេតុ​ដែល​បង្ក​ឲ្យ​អគ្គិភ័យ​នេះ​កើត​ឡើង ព្រោះ​ឆ្លង​ចរន្តអគ្គិសនី ដែល​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី (​ទំហំ១០​ម៉ែត្រ x ២៥​ម៉ែត្រ) ខូចខាត​ទាំងស្រុង និង​ពុំ​បណ្តាល​ឲ្យ​​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ក្នុង​ករណី​អគ្គិភ័យ​នេះផងដែរ គ្មាន​បង្ក​របួស​ដល់អ្នកណា​ម្នាក់ទេ។​​

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ ប្រើ​ប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក ព្រម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជំនួយ​រួម​មាន៖ រថយន្ត​ពន្លត់​អគ្គិភ័យ របស់​បុរី ប៉េង ហួត បឹង​ស្នោ ចំនួន ២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ របស់​សាលាសង្កាត់​ព្រែក​ថ្មី ចំនួន​១​គ្រឿង។ ក្នុងករណី​អគ្គីភ័យ​នេះ​បាន​ពន្លត់​ចប់ នៅ​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​កំពុង​បិទក្រុង ឆាប​ឆេះ​ឃ្លាំង​ស្តុកសម្ភារៈ​ទូរសព្ទនៅ​ខណ្ឌ​៧មករា ផ្អើលទាំងព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម