Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​រក​ម៉ាស៊ីនកិនស្រូវ​ដៃគូ​ផ្គត់ផ្គង់​អង្ករ​បាន​ដល់ ១​ពាន់​តោន​

បានផុស

នៅ

​ផ្សារ​កសិផល​ធម្មជាតិ​របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា កំពុងស្វែងរករោងម៉ាស៊ីនកិនស្រូវ ជាដៃគូទាំងឡាយ​ណា ដែលមានទឹកចិត្ត និង បេះដូងសប្បុរសធម៌ជួយប្រជាជន ក្នុងស្ថានភាព​លំបាក ក្នុង​ការ​ផ្គត់​ផ្គង​ការ​បញ្ជាទិញ​អង្ករ ចាប់ពី១០០​តោន ដល់១០០០​តោន។ នេះ បើផ្អែកតាម ផេ​កផ្លូវការ របស់អ្នកឧកញ៉ា ដែលបានផុសមុននេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសហការ​នេះ នឹង​កាន់តែ​ពិសេស​ថែមទៀត បើសិន​ខាង​រោង​ម៉ាស៊ីនអាចចរចាលក់ ក្នុងតម្លៃ យោគយល់ណាមួយ ទៅតាម​តម្រូវការ​ជាក់ស្ដែង ជាពិសេស​រួមចំណែក ជួយដល់ជនរួមជាតិខ្មែរ ក្នុងស្ថានភាព​កូ​វីដ ដែល​កំពុង​រាតត្បាត​ក្នុង​សហគមន៍​យើង​សព្វថ្ងៃនេះ​។ ការប្រកាសស្វែងរក​ដៃ គូ​សហការ​ផ្គត់ផ្គង់ អង្ករ​ដល់​រាប់ពាន់​តោន​នេះ ក្នុងតម្លៃ​ដើម​នេះធ្វើឡើង ដើម្បីទប់ទល់នឹងការ ឡើងថ្លៃ​អង្ករ​ខុស​ប្រក្រតី​ក្នុង​ទីផ្សារ​ផង និង ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការ ស្បៀងជាចាំបាច់ផង​។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញថា អ្នកឧកញ៉ាដែលមានកំណើត ក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ធ្លាប់បានចូលរួមបរិច្ចាគទឹកប្រាក់ជិត១០​លានដុល្លារ ជា មួយរដ្ឋាភិបាលរូបនេះ បានគិតគូរពីសុខទុក្ខប្រជាជនជាខ្លាំង​។

​ដូចដែលបងប្អូនបានដឹងហើយ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឲ្យតែប្រកាសជាសាធារណៈហើយ គឺដឹងតែធ្វើហើយ ដូចនេះប្រសិនបើបងប្អូនជាពិសេសអ្នកនៅភ្នំពេញ ចង់បានអង្គរធូរថ្លៃ សុទ្ធតែ ល្អមានគុណភាពតាម​ស្ដង់ដារនេះ សូមទាក់ទងទិញ នៅផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត់​ត្រា គ្រប់សាខាទាំងអស់ ក្នុងរាជធានីភ្នំពេញ​។ ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត់​ត្រា មានបន្លែ​ត្រី​សាច់ ដែល​មាន​ប្រភព​ច្បាស់លាស់ ផលិត​តាម​ស្ដង់ដារ ដែល​គិតគូរ​ពី​សុខភាព មាន​លក់​នៅ​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា !

#​កសិផល​ជាតិ​គិត​សុខ​ភាពជា​ចម្បង​

មិនចាំបាច់​ចេញពីផ្ទះ​ក៏បាន​ហូប​

​កុម្មង់​តាម App​ឥលូវ​នេះ​

#navatramarket​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម