Connect with us

ព័ត៌មានជាតិ

ត្រឹម​៩​ថ្ងៃ​មាន​កម្មករ​និង​ថ្នាក់ដឹកនាំ​សហជីព​ជិត​១០​ម៉ឺន​នាក់​ហើយ​ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់

បានផុស

នៅ

ភ្នំពេញ ​៖​ នៅក្នុង​រយៈពេល​៩​ថ្ងៃនេះ​មាន​កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ប្រមាណ​ជិត​១០​ម៉ឺន​នាក់​ហើយ​ ក្នុង​នោះ​មាន​ជនបរទេស​ជិត​៤​ពាន់​នាក់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កម្មករនិយោជិត​បា​ន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​ទៅ​០៧​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២១​នេះ​មាន​កម្មករនិយោជិត​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ចំនួន​៩០៩៦២​នាក់​ ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​៣៧៦៥​នាក់​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​។

ក្នុងចំណោម​នោះ​ មាន​អ្នក​ដែល​ចាក់​វ៉ាក់សាំង​បាន​មាន​ចំនួន​៨៧ ៩៩៩​នាក់ ក្នុង​នោះ​មាន​បរទេស​ចំនួន ៣ ៧៤៤​នាក់​និង​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​២៩៦៣​នាក់​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​២១​នាក់​។

បើ​តាម​អនុ​គណៈកម្មកា​ចំពោះ​កិច្ច​បាន​បន្ត​ថា​ សម្រាប់​ក្នុង​ថ្ងៃទី​១៥ ខែមេសា​មាន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ៧ ០៦៨​នាក់ ដោយ​ចាក់​បាន​ចំនួន ៦ ៨៨៣​នាក់ ក្នុង​នោះ​មាន​បរទេស​ចំនួន ៤២៨​នាក់ និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​ចំនួន ១៨៥​នាក់​។

គួរ​បញ្ជាក់​ថា​ ការ​ចាក់​វ៉ាក់សាំង​ទៅលើ​កម្មករ​និង​យោ​ជិត​នេះ​នឹង​គ្របដណ្តប់​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ក្នុងនោះ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ប្រមាណ​៣​ម៉ឺន​នាក់ តំបន់​វឌ្ឍនៈ​១ ប្រមាណ​១​ម៉ឺន​នាក់​និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ ​ខណៈ​បច្ចុប្បន្ន​ក្រសួង​មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​ដៃ​ប្រមាណ​២០​ម៉ឺ​ស​ដូ​ស​សម្រាប់​ចាក់​ជូន​កម្មករ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម