Connect with us

ព័ត៌មានជាតិ

មេ​អាវុធហត្ថ​រាជធានី​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ហា​ង​KUNG FU TEA ដែល​ឧបត្ថម្ភ​ភេសជ្ជៈ​២​ខែ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ល្ងាច​ម្សិល​មិញ​បាន​សម្ដែង​ការ​អរគុណ​នូវ​ទឹកចិត្ត​សប្បុរស​របស់​ហា​ង​KUNG FU TEA ដែល​ឧបត្ថម្ភ​ភេសជ្ជៈ​ចំនួន​២​ខែ​ដល់​កម្លាំង​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដែល​បាន​នឹង​កំពុង​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​៤០​នាក់​និង​ឆ្លង​ជិត​៥០០០​នាក់​គិត​ត្រឹម​ថ្ងៃទី​១៦ មេសា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន​នៃ​ហាង KUNG FU TEA ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ​ចម្រុះ មាន កាហ្វេ និង​តែ​គុជ ចំនួន ១០០០​កែវ​ក្នុង​មួយ​ខែ រយៈពេល​ពីរ​ខែ គឺ​ខែមេសា និង​ខែឧសភា សម្រាប់​បន្ថែម​លើ​អាហារូបត្ថម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺជា​ការចូលរួមចំណែក​ជួយ​សង្គមជាតិ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម