Connect with us

ព័ត៌មានជាតិ

លោក​វង សូត ៖ មន្ត្រី​ជំនាញ​ត្រូវ​បន្ត​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន​ដើម្បី​ផ្តល់​ស្បៀង​ដល់​អ្នកពាក់ព័ន្ធ​កូ​វីដ​១៩​ជាបន្ទាន់

បានផុស

នៅ

​ភ្នំពេញ ៖ ​លោក​វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​នីតិ សម្បទា​បាន​ថ្លែង​នូវ​ការ​ជំរុញ​ចំពោះ​មន្ត្រី​ជំនាញ​ត្រូវ​បន្ត​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ផ្តល់​ស្បៀង​ដល់​អ្នកពាក់ព័ន្ធ​កូ​វីដ​១៩​ជាបន្ទាន់​នៃ​ការអនុវត្ត​វិធាន​បិទ​ខ្ទប់ និង​ការគ្រប់គ្រង​ការឆ្លង​រាល​ដា ល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ត្រូវបាន​បិទ​ខ្ទប់​ក៏​ដូ ច​ជា​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​បន្ទាប់ពី​ចូលរួម​ប្រជុំ​បន្ទាន់​​ក្នុងពេល​ចូលរួម​ប្រជុំ​តាមរយៈ​( Video Conference ) កាលពី​ម្សិល​មិញ​ជាមួយ​គណៈកម្មការ​ជាតិ​គ្រប់ គ្រង​ដែល​ដឹក​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់ គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ក្នុង​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅលើ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ការបញ្ជូន​រូបភាព និង​ស​ម្លេ ង ( Video Conference ) ជាមួយ​គណៈកម្មការ​ជាតិ​គ្រប់ គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ដើម្បី​ដាក់ចេញ​នូវ​វិធាន​លម្អិត ឬ​ការណែនាំ​លម្អិត​នានា សំដៅ​ធានា​ដល់​ប្រសិទ្ធ ភាព​នៃ​ការអនុវត្ត​វិធាន​បិទ​ខ្ទប់ និង​ការគ្រប់គ្រង​ការឆ្លង​រាល​ដា ល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ត្រូវបាន​បិទ​ខ្ទប់​ក៏​ដូច​ជា​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត ។​

បន្ថែម​ពីនេះ​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ដើម្បី​គាំពារ និង​ជួយសង្គ្រោះ​ដល់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ដែល​ដឹក​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់ គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​សំដៅ​ជំរុញ​លើ​កិច្ចការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង និង​ប៉ះពាល់​ប្រយោល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​ទាំង​ការអន្តរាគមន៍​សង្គ្រោះ ការ ទប់ស្កាត់ និង​ការផ្តល់​ស្បៀង​ដល់​ពួកគាត់​បន្ទាន់​ឲ្យ​បាន​គ្រប់ៗ​គ្នា៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម