Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ថ្លែង​ការ​អរគុណ អាជីវករ​លក់ដូរ​គ្រឿង​ហូបចុក ដែល​​ចូលរួម​ជាមួយ​ ដោយ​មិន​ដំឡើងថ្លៃ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​១៤​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​អាជីវករ​រកស៊ី​លក់ដូរ​គ្រឿង​ហូបចុក ត្រី សាច់ ជាដើម ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មិន​ដំឡើង​ថ្លៃ​ម្ហូបអាហារ​ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​នូវ​ការ​អរគុណ​បែបនេះ របស់​លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៦​ខែមេសា​នេះ​ក្រោយពី​លោក​បានធ្វើ​ការ​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​មិន​ឲ្យ​ទំនិញ ដែលជា​គ្រឿង​ហូបចុក​ឡើងថ្លៃ​ខ្ពស់​គ្មាន​ហេតុផល​នោះ ហើយ​ក្រោយពី​មានការ​អំពាវ​នេះ​ឃើញថា បងប្អូន​អាជីវករ​បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ធ្វើ​យ៉ាង​ណា​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ហើយ​សម្មភាព​នេះ​ក៏​ជា​ការជួយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ជួប​ការលំបាក​ផងដែរ​។

គួរ​បញ្ជាក់​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រាត្រី​ថ្ងៃទី​១៥​ខែមេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បានធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​កុំ​ឡើងថ្លៃ​ទំនិញ​គ្មាន​ហេតុផល ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ចំពោះ​អាជីវករ​ដែល​បាន​ដំឡើង​ថ្លៃ​ទំនិញ​គ្មាន​ហេតុផល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​និង​មាន​វិធានការ​រដ្ឋបាល​ផងដែរ ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម