Connect with us

ព័ត៌មានជាតិ

កម្មការិនីសម្រាលកូនក្នុងបន្ទប់ទឹកជាន់ទី៣ត្រូវបាននគរបាលបីចុះដាក់ឡានសង្រ្គោះ

បានផុស

នៅ

ភ្នំពេញ៖ នគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅទី១ បានឡើងទៅបីស្រ្តីជាកម្មកររោងចក្រម្នាក់ដែលបាន សម្រាលកូននៅក្នុងបន្ទប់ទឹកនៅបន្ទប់ជួលជាន់ទី៣ ទាំងហូរឈាមប្រឡាក់ពេញខ្លួនដើម្បីជួយសង្រ្គោះស្រ្តីរូបនោះនិងទារក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីលោក អ៊ុក វ៉ាន់ឌី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ដោយលោកជាអ្នកមើលការខុសត្រូវ និងការពារគោលដៅនៅភូមិត្រពាំងថ្លឹង២  ត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃនោះ ត្រូវបានប្រជាពលរដ្ឋមកប្រាប់លោក ឱ្យជួយហៅរថយន្តសាមុយដើម្បីមកដឹកស្រ្តីម្នាក់កំពុងសម្រាលកូននៅក្នុងបន្ទប់ទឹកយកទៅសង្រ្គោះផង ព្រោះមានហូរឈាមច្រើន ខ្លាចប៉ះពាល់ដល់អាយុជីវិតគាត់ និងទារក ដោយប្តីរបស់គាត់ពិការជើងមួយចំហៀង។

លោក អ៊ុក វ៉ាន់ឌី បានទាក់ទងទៅថ្នាក់លើ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ឱ្យមកយកស្ត្រីរូបនោះភ្លាមៗ តែដោយសារផ្ទះជួលរបស់គាត់ជាន់ទី៣ ខាងរថយន្តសាមុយដាក់ប្រង់កាឡើងមិនរួច រូបលោកក៏បានសម្រេចចិត្តទៅលើកបីស្រ្តីសម្រាលកូនរូបនោះចុះពីផ្ទះជួលជាន់ទី៣ មកក្រោមទាំងដែលស្រ្តីរូបនោះមានហូរឈាមប្រឡាក់ពេញខ្លួន ដោយលោកមិនគិតពីការខ្ពើមរអើមនោះទេ ដើម្បីជួយស្រ្តី និងទារករូបនោះឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

បន្ទាប់មករថយន្តសាមុយក៏បានដឹកនាង និងទារកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម