Connect with us

ព័ត៌មានជាតិ

អ្នកលួចចូលខេត្តព្រៃវែង ល្មើសបម្រាម ៤នាក់ រក​ឃើញ​​ឆ្លង​កូវីដ១៩

បានផុស

នៅ

អ្នកល្មេីសបម្រាម​មក​ពី​ភ្នំពេញ លួចចូលមកខេត្តព្រៃវែងថ្មីៗនេះ រកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត។នេះតាមទំព័រហ្វេសបុករដ្ឋបាល​ខេត្តព្រៃវែង។

ប្រភពដដែល​ឱ្យ​ដឹង​ថា “ការចល័តទីនេះ ធ្វើអោយនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញ្ញាតិ”
សូមបញ្ជាឲ្យចាត់វិធានការក្តៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់អោយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដោយគ្មានការយោគយល់ដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះអ្នកលួចចល័តទី ដោយមិនគោរពវិធានការរដ្ឋបាល និងត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។

ខាងក្រោម ជាឈ្មោះ ដែលលួចរត់ចូលមកខេត្ត និងបានរកឃើញវិជ្ជមានកូវីដ-១៩:
១.ឈ្មោះ ឆាំ រីនឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា (យកលេីកទី១) គាត់មកពីរាជធានីភ្នំពេញ។
២.ឈ្មោះ យៀវ លន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា(យកលេីកទី១) គាត់មកពីភ្នំពេញ។
៣.ឈ្មោះ ឆែម ភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា (យកលើកទី១) គាត់មកពីភ្នំពេញ។
៤.ឈ្មោះ ហ៊ាង ភី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា(យកលេីកទី១) គាត់មកពីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម