Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺប្រកាសបិទខ្ទប់ ២ភូមិក្នុងស្រុកភ្នំស្រួច និងស្រុកសំរោងទង

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសបិទជាបណ្ដោះអាសន្ននូវភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច និងមួយផ្នែកតូចនៃភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលជាតំបន់ឆ្លងរាលដាលនៃជំងឺកូវី-១៩ សម្រាប់រយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលនៅក្នុងតំបន់ផ្សេងទៀត។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តផែនការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងក្នុងករណីចាំបាច់ដូចជាការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវករក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាក់អំពីការងារមុខរបរ ឬអាជីវកម្ម។

ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរការ ដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះអាចធ្វើឡើងដោយសមាជិកយ៉ាងច្រើនពីរនាក់ក្នុងមួយលំនៅឋាន ឬទីសំណាក់មិនឱ្យលើសពីពីរដងក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់។

ការធ្វើដំណើរទៅមន្ទីរពេទ្យពិនិត្យសុខភាពដោយមូលហេតុសុខភាពបន្ទាន់ចេញក្រៅពីរង្វង់ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នេះអាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។ ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ តាមកាលកំណត់នៅក្នុងរង្វង់ភូមិសាស្ត្របិទខ្ទប់។

ការធ្វើដំណើររបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័នអង្គភាព។

ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ត្រូវហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស លើកលែងតែក្នុងករណីដូចខាងក្រោមការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកវត្ថុសំណាក់បុគ្គលដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺ-១៩ ដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ដូចជាបុគ្គលបុគ្គលិកសុខាភិបាលដែលបំពេញការសង្គ្រោះបន្ទាន់ផ្សេងទៀតការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច។

អំឡុងពេលនៃការបិទខ្ទប់ត្រូវបានហាមឃាត់រាល់សកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមិនមែនជាតម្រូវការចាំបាច់ចាំថ្ងៃផងដែរ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម