Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន កោតសរសើរ ផ្សារ​កសិផល​ធម្មជាតិ​ ឡេង​ ណា​វ៉ា​ត្រា ហ៊ានលក់អង្ករ ខាតដើមជូនពលរដ្ឋ

បានផុស

នៅ

​ក្នុង​សារ​ពិសេស​បន្ទាន់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមេសា ២០២១ ទាក់ទង​នឹង​ការចេញ​បទបញ្ជា​ជាថ្មីទៀត ជុំវិញ​ការហាម​ផ្តាច់ការ​ចរាចរ​របស់​ប្រជាពលរដ្ឋ​រយៈ ពេល​១៤​ថ្ងៃ មិន​ឲ្យ​ចាក​ចេញពីផ្ទះ ឬ​ភូមិ និង​ឆ្លងខេត្ត សម្ដេចតេ​ជោ បានសរសើរ​ចំៗ​ដល់​ផ្សារ​កសិផល​ធម្មជាតិរ​បស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​លះបង់​ធនធាន​ទិញ​អង្ករ​ទុក​លក់​ចេញ​ខាតដើម ដើម្បី​ទប់​តម្លៃ​អង្ករ​ឡើងថ្លៃ​ខ្លាំង​លើ​ទីផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​ក្រុមហ៊ុន​របស់ ឡេង ណា​វ៉ា​ត្រា បាន​លក់​អង្ករ​ខាត​ដល់​ជាង ៤០​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ក្នុង​មួយ​តោន សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​តម្រូវការ​ស្បៀង​ពិតប្រាកដ​»​។ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​សារ​សំឡេង​ពិសេស ល្ងាច​ថ្ងៃទី​១៦ មេសា នេះ​។

​គួរ​បញ្ជាក់​ថា ផ្សារ​កសិផល​ធម្មជាតិ របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជាទី​ផ្សារ​ដ៏​គំរូ​មួយ ក្នុង ចំណោម​អ្នកលក់​ទំនិញ​ជាច្រើន​ផ្សេងៗ​ទៀត ដែល​មិន​ត្រឹមតែមិនឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​សព្វ​មុខ​របស់​ខ្លួន​ទេ ថែមទាំង​ហ៊ាន​លះបង់​ទម្លាក់​លុយ ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​អង្ករ ដល់​រាប់ពាន់​តោន ហើយ​លក់​ចេញ​វិញ​ខាងដើម​ថែម​ទៀតផង​។ ក្នុង​មួយ​តោន ផ្សារ​កសិផល​ធម្មជាតិ ​ឡេង​ណា​វ៉ា​ត្រា លក់​ខាតដើម ដល់​ទៅ ៤០​ដុល្លារ​អា​មេ​រិក ដោយ​តម្លៃ​មួយ​ប៉ាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទ​អង្ករ​ផ្កា​ម្លិះ​លេខ​២ លក់​ជូន​អតិថិជន​ត្រឹមតែ ៧៦,០០០​រៀល​តែប៉ុណ្ណោះ​។ តម្លៃ​នេះ បើ​ធៀប​ទៅនឹង​តម្លៃ​អង្ករ​ទាំង លក់រាយ និង​លក់​បោះ​ដុំ គឺ​គ្មាន​ឡើយ ព្រោះ​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ មួយ​ចំនួន​ ត្រូវ​ឈ្មួញ​ឱកាសនិយម ដំឡើងថ្លៃ​តាមតែ​មាត់​ខ្លួន​ថា កន្លែង​ខ្លះ​ឡើងថ្លៃ​ដល់ មួយ​បាវ​ជាង ១០​ម៉ឺន​រៀល ឬ​ចូល​ជិត​២០​ម៉ឺន​រៀល ក៏​មានដែរ​។

​ដូច្នេះ សូម​បងប្អូន​អតិថិជន​ទាំងអស់ ឈប់​បារម្ភ​ពី​បញ្ហា​នេះ​ទៀត​ទៅ​! អតិថិជន​អាច​កុម្ម៉ង់​ទិញ​អង្ករ បន្លែ ត្រី សាច់ និង​គ្រឿងឧបភោគ​បរិភោគ​សព្វ​មុខ​ដទៃទៀត នៅតាម​គ្រប់​សាខា ផ្សារ​កសិផល​ធម្មជាតិ​ ឡេង​ ណា​វ៉ា​ត្រា ដោយ​គ្រាន់តែ​បញ្ជា​ទិញ​តាម​អន​ឡាញ ដោយ​គ្រាន់តែ​ចូល​ទៅ​បញ្ជាក់​លេខ​ទូរស័ព្ទ និង​ទីតាំង លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ផ្សារ ឡេង ណា​វ៉ា​ត្រា ខាង​បុគ្គលិក​ផ្សារ​នឹង​ទាក់ទង​ទៅ​អតិថិជន​វិញ​មិន​ខាន​៕

អត្ថបទ៖ ស៊ុន ហួត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម