​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​​ជំរុញ​ឲ្យ​ពង្រឹង​អង្គភាព​កងកម្លាំង​ ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​​ជំរុញ​ឲ្យ​ពង្រឹង​អង្គភាព​កងកម្លាំង​ ​

Published

on

​​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​​អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក បានថ្លែង​ជំរុញ​ដល់​កងកម្លាំង​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង និង​អនុវត្ត​វិធានការ​ផ្ទៃក្នុង​ឲ្យ​បាន​ម៉ឺងម៉ាត់ ។

ថ្លែង​ក្នុង​ពិធី​ចែក​អាវរងា សម្រាប់រដូវរងារឆ្នាំ២០២​០ ដែល​ជា​អំណោយ​សម្ដេច​តេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​​កម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ដល់​កងកម្លាំង​​ នៅ​បញ្ជា​ការដ្ឋាន​កងពល​តូច​ថ្មើរ​ជើងលេខ៥១ នា​ខេត្ត​បន្ទាយមានជ័យ នាថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ លោក ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​មានប្រសាសន៍ថា កងកម្លាំង​ទាំងអស់ ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ឲ្យ​បាន​ម៉ឺងម៉ាត់​ ត្រៀម​មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់​​បម្រើ​ការងារ​ប្រតិបត្តិការ ពិសេស​កម្លាំង​ចេញ​ល្បាត និង​ការពារ​តាម​គោលដៅ​សំខាន់ៗ និង​ទីប្រជុំជន។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​​បាន​ជំរុញ​ទៀត​ថា តាម​បណ្ដា​អង្គភាព​នីមួយៗ​ត្រូវ​ពង្រឹង​ការងារ​គ្រប់​គ្រង​ចំនួន​កងទ័ព ឲ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​វិធានការ​ផ្ទៃក្នុង ត្រូវ​ធ្វើ​ផែនការ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ដូច​ជា​ការ​ចុះ​យក​ព័ត៌មាន ថត​សកម្មភាព​ស្នាដៃ​យក​មក​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ជាដើម​៕

​​អត្ថបទ ៖ វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services