Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ​ ផ្ទុះអ្នក​ឆ្លង​ដល់​ទៅ ១២ នាក់នៅថ្ងៃនេះ

បានផុស

នៅ

ខេត្តតាកែវ​ បានរកឃើញអ្នក​ឆ្លងកូវីដ​ថ្មី​ចំនួន ១២ នាក់​ទៀតនៅព្រឹកនេះ។ ខេត្ត​នៅ​ខាងត្បូង​រាជធានី​ភ្នំពេញនេះ មានអ្នកជំងឺកូវីដចំនួន ៣១ នាក់កំពុង​សម្រាកព្យាបាល។

អាជ្ញាធរ​ខេត្តតាកែវ​បានធ្វើការបិទខ្ទប់ ដោយ​ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅភូមិសាស្ត្រព្រំប្រទល់ជាប់​ខេត្តទាំង៣ មាន កំពង់ស្ពឺ ខេត្តកំពត និងខេត្តកណ្ដាល។

ការ​រឹតបន្តឹងការធ្វើដំណើរពីខេត្តមួយទៅខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ខណៈ​​អ្នកចំណូលស្រុកក៏​តម្រូវ​ឲ្យ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះឬនៅមណ្ឌលចត្តាឡីស័ក។

ជាមួយ​គ្នានេះ អាជ្ញាធរ​ក៏​បាន​ចុះបិទ​មូលដ្ឋាន​ភូមិឃុំមួយ​ចំនួន ដែលមាន​ផ្ទុះអ្នក​ឆ្លងដើម្បីបញ្ចៀស​ការចម្លងចូល​សហគមន៍៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម