Connect with us

ព័ត៌មានជាតិ

ក្រុង​តាខ្មៅ​ យក​ទីលានបាល់ទាត់ ធ្វើជាផ្សារលក់ដូរ​បណ្តោះ​អាសន្ន​

បានផុស

នៅ

អាជ្ញាធរ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​បាន​ជ្រើសរើស យកទីលាន​បាល់​ទាត់ ធ្វើជាកន្លែង​បន្លែត្រីសាច់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងលក់បន្លែត្រីសាច់បណ្តោះអាសន្ននៅក្រុងតាខ្មៅ ខណៈផ្សាររដ្ឋក្នុងក្រុងតាខ្មៅត្រូវបានបិទដើម្បីទប់ស្កាត់បញ្ហាកូវីដ នៅថ្ងៃទី១៧ ខែមេសានេះ។ ការ​ចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់​ធ្នាប់​សាធា​រណៈនៅទីតាំងសម្រាប់ឲ្យបងប្អូនអាជីវករផ្សារតាខ្មៅ លក់ដូរជាបន្លែ ត្រីសាច់ជាបណ្ដោះអាសន្ន ស្ថិតនៅកីឡដ្ឋានខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ តាមសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ខណៈចុះពិនិត្យទីតាំងខាងលើនេះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជីវករ ដែលកំពុងលក់នៅទីនេះទាំងអស់ ត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស និងលាងដៃជាមួយអាលកុលឲ្យបានញឹកញាប់ ត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ ជាពិសេសត្រូវមានសណ្តាប់ធ្នាប់ល្អក្នុងពេលលក់ដូរ លក់តែទំនិញណាដែលមានការចាំបាច់ដូចជា ត្រី សាច់ប៉ុណ្ណោះ។ជាមួយគ្នានេះដែរអាជ្ញាធររបស់យើងដែលប្រចាំការនៅទីនេះត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមកទិញទំនិញត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ហើយការទិញទំនិញទៀតសោត ត្រូវឲ្យបានលឿនឆាប់ត្រឡប់ទៅផ្ទះវិញ និងកុំមកមនុស្សច្រើនពេកក្នុងពេលតែមួយ ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម