Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល ចុះ​ពិនិត្យនិង​ដឹកនាំ​កម្លាំងរៀបចំ​សម្អាត​អគារ​សម្រាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក ក្រោយ​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​កម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ដឹកនាំ​កងកម្លាំង អាជ្ញាធរ​ដែនដី និង​មន្ត្រី​សុខាភិបាល រៀបចំ​សម្អាត​អគារ​សម្រាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​ក្រោយ​ព្យា​បាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ស្ថិតក្នុង​ទីតាំង​អគារ​ស្នាក់នៅ​របស់​ក្រុមហ៊ុន​ការ​ស៊ី​ណូ​បាវិត​ម៉ុក​បាយ (​អគារ​B) ដែលមាន​កម្ពស់​៨​ជាន់ ស្មើ​និង​៨០​បន្ទប់ នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​កងកម្លាំង អាជ្ញាធរ​ដែនដី ម្ចាស់​ទីតាំង​អាគារ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បានរួម​សហការគ្នា​រៀបចំ​សម្អាត​អាគារ​បន្ថែម​មួយទៀត ដោយ​អាគារ​ថ្មី​នេះ សម្រាប់​ដាក់​តែ​អ្នក​ច​ត្តា​ឡី​ស័ក​ក្រោយ​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩តែប៉ុណ្ណោះ ស្របតាម​គោលការណ៍​ព្យាបាល​របស់​ក្រសួងសុខាភិបាល។

ទន្ទឹមនេះ ឯកឧត្តម​ក៏បាន​ថ្លែង​នូវ​អំណរគុណ និង​កោតសរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំង​ខេត្តស្វាយរៀង​ទាំងមូល ដោយ​គ្រូពេទ្យ​ជួរមុខ គឺជា​កងទ័ព​អាវ​ស ដែល​មិន​ត្រឹមតែ​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​លះបង់​ពេលវេលា​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដោយ​យកចិត្តទុកដាក់​បំផុត ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជាពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល “៣​ការពារ ៣​កុំ​” និង​សេច​ក្តីសម្រេច ឬ​សេចក្តីណែនាំ​នានា​ដែល​ចេញ​ដោយ​រដ្ឋបាលខេត្ត ហើយ​បើ​គ្មាន​ការចាំបាច់ សូម​នៅតែ​ក្នុងផ្ទះ ត្រូវ​រួមគ្នា​កាត់ផ្តាច់​ឬ​សគល់​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​ផ្តើមចេញពី​ការចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​កងកម្លាំង​ស្នងការ​នគរ​បាល​ខេត្ត និង​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សរុប​ប្រមាណ​១០០​នាក់ ជាការ​លើកទឹកចិត្ត​ផងដែរ​៕

អត្ថបទ ៖ ភក្ដី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម