Connect with us

ព័ត៌មានជាតិ

អ្នកធ្វើ​ច​ត្តាឡី​ស័ក​ក្នុង​ខេត្តកំពង់ចាម ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​​

បានផុស

នៅ

​ដោយ​ការ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​អ្នក​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​របស់​រដ្ឋបាលខេត្ត ស្របតាមគោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​កម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ អមដោយ អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ របស់​រដ្ឋបាលខេត្ត នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ កំពង់ចាម ដើម្បី​សាកសួរ​សុខទុក្ខ ក៏ដូចជា​ការពិនិត្យ​មើល​អំពី​ការ​ស្នាក់នៅ ការហូបចុក​របស់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ស្នើ​ដល់​ពលករ​ចំណូលស្រុក ក៏ដូច​ជា​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បី​បង្កើន​លទ្ធភាព​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​នឹង​កំពុង​ឆ្លង​រាលដាល​ក្នុង​សហគមន៍​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក្នុងនាម​អាជ្ញាធរខេត្ត និង​ក្នុងនាម​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​អំពាវនាវ​ដល់​មន្ដ្រី​ប្រចាំការ ត្រូវ​រក្សា​បរិស្ថាន​ស្អាត និង​អនាម័យ​ជា​ប្រចាំ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​តាមដាន​ឲ្យ​បាន​ជាល់​លាក់ អំពី​តម្រូវការ​ចាំបាច់​របស់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ក្នុង​ករណី​មិនអាច​ដោះស្រាយបាន ក្រុម​ប្រចាំការ​ត្រូវ​រាយការណ៍ និង​សុំ​យោបល់​ដឹកនាំ​ពី​រដ្ឋបាលខេត្ត​ឲ្យ​បាន​លឿន​បំផុត​។​

គិត​មកដល់​ព្រឹក​ថ្ងៃទី​១៧ ខែមេសា នេះ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ កំពង់ចាម មាន​ប្រមាណ​២៦០នាក់​។​

គួរបញ្ជាក់​ផងដែរ​ថា អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ត្រៀមលក្ខណៈ ជាស្រេច​ក្នុងករណី​ទំហំ​នៃ​ការឆ្លង​រាលដាល​នៅតែ​បន្ត​កើន​ឡើង៕

អត្ថបទ​ ៖ ​ហុង​ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម