Connect with us

ព័ត៌មានជាតិ

ដកហូតស័ក្តិឧត្តមសេនីយ៍ អ៊ុង ចាន់ធួក និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយផឹកស៊ី រាំ ច្រៀង ល្មើសបម្រាម

បានផុស

នៅ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តសីហមុនី នៅថ្ងៃទី ១៧ ខែមេសានេះ បានចេញព្រះរាជក្រឹត្យមួយ ដកហូតឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក និងបណ្តេញចេញពីក្របខណ្ឌពីមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកើតមានឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើលិខិតទូលស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយ២ ឈ្មោះ អ៊ុងចាន់ធួក ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ផ្កាយ២ ដែលប្រមូលកូនចៅផឹកស៊ីរាំច្រៀងនៅផ្ទះជួលរបស់ខ្លួន កាលពីម៉ោង២១៖៣០ នាទី ថ្ងៃទី១៦ ខែមេសា នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន ឧត្តមសេនីយ៍ផ្កាយ២ រូបនេះ និងគូកន ដែលបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន នៅទីតាំងខាងលើ។ 

បច្ចុប្បន្នសំណុំរឿងមន្ត្រីនគរបាលផ្កាយ២ និងកូនចៅ២នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នឹងត្រូវបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីតុលាការពិនិត្យ និងសម្រេចបន្តនីតិវិធីច្បាប់។

មនុស្សដែលត្រូវឃាត់ខ្លួនមាន៣ នាក់គឺ: ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។

២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយ​ឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម