Connect with us

ព័ត៌មានជាតិ

អនុប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ នាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកកោះអណ្តែត

បានផុស

នៅ

ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យលោក អេង ​ប៉ជាក​ អនុប្រធានជាតំណាងរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត​ នាំយកសម្ភារៈ​ប្រេីប្រាស់មួយចំនួនធំ ជូនដល់រដ្ឋបាលស្រុកកោះអណ្តែត ដេីម្បីប្រេីប្រាស់ក្នុងតម្រូវការចំបាច់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ បានគូសបញ្ជាក់ផង​ដែរថា ការប្រគល់ជូននៅសម្ភារៈអាល់កុល និងម៉ាស់ ជូនដល់សាលា​ស្រុកកោះអណ្តែតថ្ងៃនេះ គឺជាការរួមចំណែកមួយផងដែរ ជាមួយអាជ្ញាធរខេត្ត ស្រុក និងរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្តាត់ ជំងឺឆ្លងកូវីដ១៩ មិនឲ្យមានការឆ្លងរាល​ដាល ចូលក្នុងសហគមន៍យើងបាន ហើយជាពិសេសសម្ភារៈជាស្បៀងមួយចំនួនទៀត ក៏អាចចូលរួមចំណែកក្នុងការចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងមូលដ្ឋានស្រុក ដែលពួកគាត់កំពុងតែជួបបញ្ហាខ្វះខាត ក្នុងអំឡុងពេលនៃការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងសូម​ឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តវិធានការសុខា​ភិបាល និងប្រសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ ឲ្យបានខ្លាំងខ្លារ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីការពារខ្លួនឲ្យជៀសឆ្ងាយ និងមិនឆ្លងជំងឺដ៏កាចសាហាវមួយនេះផងដែរ។ 

សូមបញ្ជាក់ថា សម្ភារៈដែលបានប្រគាល់ជូនរដ្ឋបាលស្រុកនោះមាន៖​ អាល់​កុលចំនួន១កានធំ​ ម៉ាស់០១​កេសធំ ស្មើ ៥០ប្រអប់តូច  មី២០កេស​ អង្ករ២បាវ=១០០​គីឡូ ទឹកសុទ្ធ​១០កេះ​  ទឹកស៉ីអ៉ីវ ០១យួរ និងទឹកត្រី០១យួរ ផងដែរ៕

អត្ថបទ ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម