Connect with us

ព័ត៌មានជាតិ

តុលាការរាជធានីសម្រេចផ្អាកសវនាការក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ

បានផុស

នៅ


សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្អាកការធ្វើសវនាការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងស្ដីពីការបំពេញការងាររបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានឲ្យដឹងថា «យោងតាមសេចក្តីសម្រេចលេខ ៤៩សសរចុះថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដែលបានកំណត់ចន្លោះពីថ្ងៃទី១៥ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណជន មន្ត្រីទាំងអស់ និងភាគីពាក់ព័ន្ធឲ្យបាន​ជ្រាបថា រាល់កម្មវិធីសវនាការ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល»។ ប៉ុន្តែលើកលែងតែសំណុំរឿងមួយចំនួនដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធីតាមការពិនិត្យជាក់ស្ដែងដោយចៅក្រម។

ជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញនៅផ្ដល់ជូនសេវាចាំបាច់មួយចំនួនទៀតដោយចាត់តាំងឱ្យមានមន្ត្រីប្រចាំការទទួលបន្ទុកការងារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម