Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ ប្រកាស​ឲ្យ​បុគ្គលិក​មន្ត្រីរាជការ​ជាង​១​ពាន់​នាក់​មកចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នៅ​សប្តាហ៍​ក្រោយ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួងផែនការ​ប្រកាស​ឲ្យ​បុគ្គលិក​មន្ត្រីរាជការ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​រួចហើយ​ត្រូវ​មក​ទទួល​ការចាក់​ដូ​ស​ទី​២​នៅ​​សប្ដាហ៍​ក្រោយនេះ​ស្របទៅតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី​ដា អ្នកនាំពាក្យ​ក្រសួងផែនការ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧​មេសា​នេះ​ថា​ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac)​បង្ការ​ជំងឺ​កូ​វីដ​-១៩​សម្រាប់​ដូ​ស​ទី​២ ជូន​ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ​នៃ​ក្រសួងផែនការ​មាន​៤​ដំណាក់កាល​គឺ​ទី១.​អ្នក​បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ កាលពី​ថ្ងៃទី​០៦ សូម​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១។

ទី២.​អ្នក​បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ កាលពី​ថ្ងៃទី​០៧ សូម​អញ្ជើញ​មកចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ទី៣.​អ្នក​បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ កាលពី​ថ្ងៃទី​០៨ សូម​អញ្ជើញ​មកចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ និង​៤.​អ្នក​បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ កាលពី​ថ្ងៃទី​០៩ សូម​អញ្ជើញ​មក​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម