Connect with us

ព័ត៌មានជាតិ

ក្រសួង​សេដ្ឋកិច្ច បញ្ជាក់​ពី​ពលរដ្ឋ ដែល​ត្រូវ​ទទួល​បាន​ជំនួយ​គាំពារ​សង្គម ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ

បានផុស

នៅ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​នេះ បានចេញ​សេចក្ដីសម្រេច ស្ដីពី​យន្ដការ និង​នីតិវិធី នៃ​ការ​អនុវត្ដ​វិធានការ​គោលនយោបាយ អន្ដរាគមន៍​ជំនួយ​សង្គម របស់​រាជរដ្ឋាភិបាល ដើម្បី​គាំពារ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹ​ត្ដិ​ការណ៍ ២០​កុម្ភៈ នេះ​បើ​យោងតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​។

សេចក្តីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រការ​១ បាន​បញ្ជាក់ថា សេចក្តី​សម្រេច​មាន​គោលបំណង​កំណត់​យន្តការ និង​នីតិវិធី​ដាក់​ឲ្យ​អនុវត្ត​វិធានការ អន្តរាគមន៍​ជំនួយ​សង្គម របស់​រាជរដ្ឋាភិបាល ដើម្បី​គាំពារ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០ កុម្ភៈ ២០២១​។ ប្រការ​២ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ ដែល​ទទួល​បានការ​គាំពារ​រួមមាន​៖ គ្រួសារ​មាន​ជីវភាព​លំបាក រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវបាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​, គ្រួសារ​ដែលមាន​សមាជិក​ទទួលរង​ជំងឺ​កូ​វីដ​-១៩ តែ​មិនមាន​អ្នកស្លាប់ នៅ​ទូទាំងប្រទេស​, គ្រួសារ​ដែលមាន​សមាជិក​ស្លាប់ ដោយសារ​ជំងឺ​កូដ​-១៩ នៅ​ទូទាំងប្រទេស​។

បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា គ្រួសារ​មាន​ជីវភាព​លំបាក​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវបាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​, គ្រួសារ​ដែលមាន​សមាជិក​ទទួលរង​ជំងឺ​កូ​វីដ​-១៩ តែ​មិនមាន​អ្នកស្លាប់ នៅ​ទូទាំងប្រទេស និង​គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​១ លើក​តែប៉ុណ្ណោះ​។

ក្នុង​នោះ​គ្រួសារ​ដែលមាន​សមាជិក​១​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទទួលបាន​១៦ ម៉ឺន​រៀល មាន​សមាជិក​២​នាក់ ឬ​៣​នាក់​ទទួលបាន​២០​ម៉ឺន​រៀល ចាប់ពី​៤ នាក់​ឡើងទៅ​ទទួលបាន​២៤ ម៉ឺន​រៀល​។ ចំណែក​ពលរដ្ឋ ដែល​រស់​នៅតាម​ទីប្រជុំជន តាម​ខេត្ត និង​ជនបទ​ទូទាំងប្រទេស ក៏​ទទួលបាន​ដូចគ្នានេះដែរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម